គ្រួសារនេះគេសកម្មគ្រប់គ្នា!! សាយហ្វា – ផាយុ កាន់តែធំកាន់តែកាត់រកម្តាយឪពុក!

បច្ចុប្បន្នប៉ាប៉ា ណត់ និងម៉ាក់ម៉ាក់ Chomismaterialgirl កំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបំពេញនាទីជាម្តាយឪពុកដែលល្អបំផុតសម្រាប់កូនៗ។ ជានិច្ចកាលយើងតែងតែឃើញអ្នកទាំងពីរចំណាយពេលវេលានៅលេង និងចេញធ្វើសកម្មភាពផ្សេងៗជាមួយក្មេងៗ ហ្វែនៗកោតសសើរជាខ្លាំងតែក៏មិននឹកស្មានថានឹងអាចឃើញទិដ្ឋភាពបែបនេះក្នុងពេលនេះឡើយ!
ទស្សនិកជនភ្ញាក់ផ្អើលដែលឃើញអ្នកនាង Chomismaterialgirl ចាប់ផ្តើមអោយកូនស្រីអាយុ ៤ ខែចុះរៀនហែលទឹក ហើយប៉ាប៉ានាំបងផាយុចូល Gym ជាមួយ។ ហើយចុងក្រោយនេះមានមនុស្សច្រើនណាស់ដែលបានចូលមកខមមិនលើរូបរបស់លោក nottvisrut ដែលបានផុសរូបកូនប្រុសកំពុងហាត់ប្រាណចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរថា “Stronger than yesterday 💪🏻 @thecubicfitness #evolveyourlimits” ។
ហ្វែនៗបានចាត់ទុកគ្រួសាររបស់តារាស្រីជាគ្រួសារតារាដែលសកម្មបំផុត ពីព្រោះសូម្បីផាយុដែលនៅតូចក៏ចាប់ផ្តើមចូលលេងកីឡាហ្វឹកហាត់សមត្ថភាព ពង្រឹងសុខភាពរបស់ខ្លួនតាមប៉ាប៉ាម៉ាក់ម៉ាក់ដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា