ប្លែកទៀតហើយ! គីម ចាន់ឌី តួឯកស្រីរឿង F4 មិនអាចលែងលះជាមួយស្វាមីនាងបានព្រោះតែសត្វឆ្មា

បន្ទាប់ពីបានលេចលឺនូវរឿងអាស្រូវមិនចេះចប់របស់តារាស្រីនាង Goo Hye Sun ដែលយើងគ្រប់គ្នាស្គាល់ថាជាតួឯកស្រីរឿង F4 ជាមួយនិងស្វាមីរបស់នាង។ ស្រាប់តែថ្ងៃនេះនាងបានផុសក្នុងបណ្ដាញអ៊ីនស្ដាក្រាមផ្លូវការរបស់នាងថា៖ នាងមិនអាចលែងលះជាមួយស្វាមីរបស់នាងព្រោះតែសត្វឆ្មា។

ពត៌មាននេះបានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើល និងអ្នកខ្លះក៏អស់សំណើចហើយនឹកឆ្ងល់ថាចុះគ្រាន់តែលែងលះគ្នា តើមានអ្វីទាក់ទងនិងសត្វឆ្មាទៅ?

បើចង់ជ្រៀបច្បាស់ថាសត្វឆ្មាមានអ្វីមកពាក់ព័ន្ធនឹងរឿងរបស់ប្ដីប្រពន្ធមួយគូនេះ។ តោះមកអាននូវអ្វីដែល Goo Hye Sun បានផុស៖

 

«Anju (សត្វឆ្មា) បានចំណាយពេលជាច្រើនរស់នៅជាមួយខ្ញុំ ហើយវាដូចជាសត្វចិញ្ចឹមរបស់ខ្ញុំទៅហើយ។ ប្ដីរបស់ខ្ញុំមិនដែលដាក់ចំណី រឺក៏សំអាតវា នៅពេលដែលវាឈឺជុះនោះទេ។ ប៉ុន្តែនៅពេលដែលពួកយើងប្រកាសលែងលះគ្នា គាត់បែរជាយកឆ្មាទៅបាត់។ ដូច្នេះខ្ញុំមិនអាចលែងលះជាមួយគាត់ទេ។»

 

គួរបញ្ជាក់ផងដែរថា Anju ជាសត្វឆ្មារបស់លោក Ahn Jaehyun ដែលត្រូវជាស្វាមីរបស់នាង។​

ប្រភព៖ Soompi

អត្ថបទដោយ៖ ស្រីពេជ្រ