នរណាថាមានកូនហើយគ្មានសេរីភាព Janie-Woonsen-Paula នាំគ្នាទៅរាំរែកយ៉ាងសប្បាយរីករាយជាងអ្នកនៅទំនេរគ្មានប្ដីគ្មានកូនទៅទៀត! មានវីដេអូ

យូរៗទើបបានឃើញភាពគួអោយស្រលាញ់របស់ក្រុមស្រីស្អាតមកជួបជុំគ្នាបង្ហាញពីភាពគួអោយស្រលាញ់និងមិត្តភាពយូរអង្វែងរបស់ខ្លួន ថ្មីៗនេះសមាជិកក្រុមបានមានពេលត្រូវគ្នាបបួលគ្នាចេញដើរលេងយ៉ាងសប្បាយរីករាយ Janie-Woonsen-Paula នាំគ្នាទៅបញ្ចេញក្បាច់រាំក្រលែងលិចក្រលែងកើតក្នុងកម្មវិធីប្រគុំតន្ត្រីថៃ មិនមែនពូកែតែសម្ដែងរឿងតែម្យ៉ាងទេរឿងរាំក៏មិនណយដែរ

អាចនិយាយបានថាគ្រប់សកម្មភាពរបស់អ្នកទាំងបីពិតជាមិនធម្មតាទេ ទាំងស្រស់ស្អាតទាំងស៊ិចស៊ី ក្រមុំៗសុំចាញ់តែម្ដង

After Footer (Active) - damrei Mr1 Zone2

មើលវីដេអូដែលបានផុសនិងឃើញថា Janie បានសរសេរប្រយោគយ៉ាងគួអោយស្រលាញ់ថា “កម្មវិធីនេះគឺសុទ្ធតែដើម្បីបងៗTai Tech Rush អ្នកគាំទ្រសម័យ 90 ហើយហា @thaitanium”

អត្ថបទដោយ​ : នីត្តា