Ice Apisada អ្នកម៉ាក់បទពិសោធន៍ថ្មីពរពោះកូនដំបូងបាន 3 ខែ ខិតខំហាត់ប្រាណតាមបែបអ្នកមានផ្ទៃពោះ ដើម្បីសុខភាពរឹងមុំា គ្រប់គ្នាឃើញហើយដណ្ដើមគ្នាចូលទៅចុចឡាយអោយម៉ាក់ៗព្រោងព្រាត
អនាគតអ្នកម៉ាក់ដៃថ្មីយ៉ាង Ice Apisada ក្រោយពីហោះហើរទៅដើរលេងជាមួយស្វាមីជនជាតិបារាំងនៅឯសហរដ្ឋអាមេរិក ក្រោមការរិះគន់របស់ IG មិនស្គាល់ប្រវិត្តផុសថាខ្លួនប្រើប្ដីជាមួយនិង Ice អាចនិយាយបានថាអ្នកម៉ាក់ពិតជានៅស្ងៀមមិនខ្វល់ចំពោះពាក្យទាំងអស់នោះបានល្អណាស់ ព្រោះការរិះគន់ខាងលើបានរលាយបាត់ខ្លួនទៅយ៉ាងឆាប់រហ័ស ព្រមទាំង IG ដែលបានខមិននោះក៏រលាយបានស្ងាត់សូន្យឈឹងដែរ
ជាក់ស្ដែងនៅពេលថ្មីៗនេះ Ice បានបង្អួតក្បាលពោះកូនដំបូងក្នុងឈុតហាត់ប្រាណនិងបង្ហាញពីអារម្មណ៍ពិតរបស់ម៉ាក់ៗខណៈពេលហាត់ប្រាណថា “ដើរយឺតៗដើរមួយៗ 3ខែដំបូងមិនចង់ងាកខ្លួនឬធ្វើសកម្មភាពច្រើន ព្រោះរបូតទៅបាត់ ក្រោយមកក៏មិនសូវចង់ងាកខ្លួនដែរព្រោះថាខ្ជិលច្បាស់ណាស់ អ្នកម៉ាក់ៗកុំភ្លេចកំរើកខ្លួនហាត់ប្រាណតិចៗផងណាចា #18weekspregnant #ពោះខ្ទាត់តិចៗចាប់ផ្ដើមលេចឡើងហើយ”
គ្រប់គ្នាដែលបានឃើញហើយសប្បាយចិត្តជំនួសសាម៉ីខ្លួនទៅទៀត អបអរសាទរចំពោះអ្នកម៉ាក់កូនដំបូងទាំងស្អាតហើយទាំងអារម្មណ៍ល្អទៀត
អត្ថបទដោយ : នីត្តា

















