អ្នកនាង Gggubgib36 ឆ្លើយហើយថានាងទៅធ្វើមុខនៅពេទ្យណា បន្ទាប់ពីមានគេសួរច្រើនពេក!!

មួយរយ:ចុងក្រោយនេះលោក ប៊ី ជាស្វាមីដែលត្រូវទៅនៅឆ្ងាយកើតក្តីបារម្មណ៍ខ្លាំងមិនស្ទើរទេព្រោះអ្នកនាង Gggubgib36 មានសម្រេស់កាន់តែស្អាតទៅៗឃាត់មិនឈ្នះសោះឡើយ ស្អាតដល់ថ្នាក់មនាមនុស្សឆាតមករកនាងសុំអោយជួយប្រាប់ពីកន្លែងដែលនាងបានទៅបន្ថែមសម្រស់។
ចុងក្រោយតារាសម្តែងស្រី Gggubgib36 ទ្រាំងជាមួយសំណួរនិងសំនូមពរទាំងអស់នោះមិនបាន សម្រេចចិត្តចេញមកផុសឆ្លើយតបនឹងតម្រូវការទាំងអស់នោះថា ពេលនេះនាងបានបើកជាក្រុមហ៊ុនផ្តល់ប្រឹក្សាររឿសសម្រស់ ការវះកាត់មុខហើយ ឈ្មោះថា @we89_consultant។ អ្នកដែលចាប់អារម្មណ៍ចង់ដឹងថានាងទៅធ្វើច្រមុះនៅទីណា?​ ចង់កែរប្រែមុខត្រូវកែកន្លែងណាខ្លះ? ឬចង់ដឹងរឿងផ្សេងៗទៀតអាចទាក់ទងមកក្រុមហ៊ុននាងបាន។
តារាស្រី​ប្រាប់ថាដែលនាងសម្រេចចិត្តបើកក្រុមហ៊ុននេះព្រោះឆ្លើយសំនួរបស់គ្រប់គ្នាមិនអស់ ទើបមានគំនិតចង់ផ្តល់ប្រឹក្សារដែលមានទ្រង់ទ្រាយធំ មានក្រុមអ្នកជំនាញច្រើន។ ដូចច្នេះហើយបើកចង់អោយអ្នកនាង Gggubgib36 ណែនាំដោយផ្ទាល់ ឬចង់អោយនាងជួយនាំទៅកន្លែងទាំងអស់នោះ ហ្វែនៗមិនចាំបាច់រកចាំនាងឆ្លើយតបក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនទេ ពេលនេះអាចឆាតរក @we89_consultant ធានាមានអ្នកយកចិត្តទុកដាក់យ៉ាងដិតដល់។

អត្ថបទដោយ សា