ប៊ូប្រាយ៉ា កំពុងសាងប្រវត្តិសាស្ត្រថ្មីលើឆាក​ Hollywood!! ហ្វែនៗនិងប្រជាជនថៃលឺហើយអរគុណតារាស្រីដែលខិតខំរហូតទទួលបានជោគជ័យមួយនេះ!

មកទៀតហើយៗ!​​ តារាស្រី prayalundberg ត្រឡប់មកប្រទេសថៃវិញជាមួយដំណឹងដ៏ល្អសែនល្អមួយសម្រាប់ទស្សនិកជនដែលទន្ទឹមរងចាំមើលការងាររបស់នាង។ បន្ទាប់ពីរវល់ការងារជួយសង្គម ហើយបាត់មុខពិវិស័យសិល្ប:ថៃមួយរយ:ធំ ថ្មីៗនេះតារាស្រីកូនកាត់រូបនេះបានប្រកាសដំណឹងភ្ញាក់ផ្អើលមួយ ថានឹងត្រឡប់មកវិញជាមួយការងារលំដាប់ពិភពលោក!
កញ្ញា prayalundberg បានផុសរូបផ្ទាំងកាសែតមួយចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “So excited and grateful to a part of this project!! ❤️💯 សប្បាយចិត្តខ្លាំង”។ កាសែតនោះជាសេចក្តីប្រកាសចេញរឿង Hollywood ថ្មីដែលមានចំណងជើងថា “Ghosts of the Railroad” ជាសាច់រឿងទាក់ទងនឹងហេតុការណ៍អកុសលដែលកើតមានឡើងចំពោះអ្នកដែលត្រូវគេចាត់បង្ខំអោយធ្វើការតាមបាតសមុទ្រ ជាមួយសត្វសមុទ្រដែលចាត់ទុកជាសត្វជិតផុតពូជ។
គម្រោងរឿងធំមួយនេះកើតឡើងពីការរួមដៃគ្នារបស់អ្នកមានទេពកោសល្យល្បីល្បាញលំដាប់ពិភពជាច្រើនរូប ក្នុងនោះតារាស្រីថៃ prayalundberg ក៏បានរួមចំណែកជាតួអង្គសំខាន់របស់ការងារទាំងមូលផងដែល។ រឿងនេះនឹងក្លាយជារឿងប្រវត្តិសាស្ត្រថ្មីរបស់វិស័យខ្សែភាពយន្ត ទស្សនិកជនជាពិសេសប្រជាជនថៃកំពុងជ្រួលជ្រើមចង់ដឹងចង់មើលរឿងថ្មីនេះ។

អត្ថបទដោយ សា