រឿងថ្មី “บ่วงวิมาลา” កក្រើកតាំងពីវគ្គដំបូង!! ទះ តប់ អោប ថើប លះៗទាក់ចិត្តអ្នកទស្សនារហូតជាប់ចំណាត់ថ្នាក់លេខ១!

ចូលមកដល់ភ្លាមវាយលុកទីផ្សាររឿងភាគប្រចាំប្រទេសថៃបានភ្លាម សម្រាប់ “บ่วงวิมาลา” រឿងថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៧ដែលទើបតែបានចេញផ្សាយវគ្គដំបូងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ ចេញត្រឹមមួយវគ្គដំបូងក៏អាចទិញចិត្តទស្សនិកជនថៃបានបាត់ទៅហើយ ហើយពេលនេះកំពុងក្លាយជារឿងដែលមាន Rating ខ្ពស់បំផុតនាពេលបច្ចុប្បន្ន!
នៅក្នុងវគ្គដំបូល mik_thongraya ចាត់ម៉ាអស់ដៃមានទាំងស្នេហារោលរាល មានទាំងគំនុំសងសឹក វាយតប់ទាត់ធាក់ ឬស្សាឈ្នានីស បណ្តាលអោយអ្នកទស្សនាជក់ចិត្តស្ទើររកពេលព្រិចភ្នែកមិនបាន​។​ កាលពីម្សិលមិញនេះអាចនិយាយបានថា “រឿងចប់តែហ្វែនៗមិនចប់” មើលហើយពួកគេនាំគ្នាកាត់តវីដេអូខ្លី ដកស្រង់យករូបភាពនិងសំដីខ្លឹមៗមកផុសនៅក្នុងបណ្តាញសង្គមជាពិសេសក្នុង Twitter រហូតធ្វើអោយរឿង “บ่วงวิมาลา” ជាប់លំដាប់លេខ១ក្នុងនិន្នាកាប្រទេស។
ថ្ងៃនេះទស្សនិកជនកំពុងរងចាំទស្សនាវគ្គទី២ទាំងសង្ឃឹមថាគ្រប់យ៉ាងនឹងកាន់តែជក់ចិត្តពីព្រោះគូរបស់កញ្ញា narinnarinrak និងលោក hussaweee ចាប់ផ្តើមចូលខ្លួនមកបង្ករបរិយាកាសល្អៗ ឈុតឆាកថ្មីៗនៅក្នុងរឿងតែមួយជាតួឯកប្រុសស្រីមួយគូទៀតនោះ។ ហ្វែនៗគូជីន Kem-Mook កំពុងរងចាំអ៊ុតថាតើគូពួកគេនឹងមកក្នុងទម្រង់មួយណារវាង “គូស្នេហ៍ស្វីតដូចស្ករតាំងមែ” និង “គូស្នេហ៍ខាំគ្នាដូចឆ្មារកណ្តុរ”។

អត្ថបទដោយ សា