គួរឲ្យស្រលាញ់ទៀតហើយ ពេលម្តាយរបស់ Bella Ranee បើកឃ្លីបដ៏សែនកក់ក្ដៅនៃការចំណាយពេលជាមួយចៅប្រុស។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថាBella បានឱ្យក្មួយរបស់នាងជិះខាងក្រោយ លេងសើចដូចកូនក្មេងជាមួយគ្នា។ ដោយពេលនេះ នៅsingle ធ្វើឱ្យនាងមានពេលវេលាច្រើនផ្ដោតលើគ្រួសារនិងក្មួយៗដែលគួរឱ្យស្រលាញរបស់នាង។
ជាងនេះទៅទៀត Bella ក៏បានបង្ហាញអារម្មណ៍នៅក្នុងវីឌីអូIGរបស់ខ្លួនថាខ្លួនចូលចិត្តខ្លួនឯងពេលនៅជាមួយក្មួយប្រុស ហើយនាងក៏និយាយបន្តថា All I need is you ដែលប្រែថា “អ្វីដែលខ្ញុំត្រូវការគឺអ្នកក្មួយ” រួមជាមួយបេះដូងផងដែរ។ មិនថាបុរសណាម្នាក់ទេទេ ទាំងក្មេងនិងចាស់ ត្រូវតែចាញ់ លើកទង់ពណ៌សទៅកាន់ក្មួយប្រុសដ៏គួរឱ្យស្រលាញ់របស់Bellaមួយរូបនេះ។
Eriya