អូនម៉ារីនដឹងតែមានប្អូនហើយលើកនេះ! តារាស្រី Mewnittha នាំស្វាមីនិងកូនស្រីទៅបន្ថែមភាពផ្អែមល្ហែមនៅឆ្នេសមុទ្រ!!

គ្រួសាររបស់អ្នកនាង Mewnittha ទទួលបានក្តីស្រលាញ់ពីសំណាក់ទស្សនិកជនច្រើនណាស់ ពួកគេត្រូវគេចាត់ទុកជាគ្រួសារដែលមានសុខភមង្គលបំផុតក្នុងចំណោមគូស្នេហ៍ដែលរៀបការកំឡុងពេលដូចគ្នា។ សមាជិកទាំងបីនាក់ស្រលាញ់ហើយមិនដែលបណ្តោយអោយនរណាម្នាក់ឯកានោះឡើយ ចុងក្រោយដើម្បីប្តូរបរិយាកាសពួកគេនាំកូនស្រីទៅហែលទឹកលេងនៅតំបន់សមុទ្រ។
ថ្មីៗនេះតារាស្រីបានផុសរូបស្វីតៗចូលក្នងអ៊ិនស្តាក្រាមអមជាមួយ Caption “Baby, I love chuuuu❤️❤️❤️” អ្នកនាង Mewnittha អោបហើយលេងជាមួយកូនស្រីយ៉ាងមានក្តីសុខបំផុត ស្របពេលដែលពេលយប់ក៏នាំស្វាមីទៅជប់លៀងបន្ថែមក្តីស្រលាញ់អោយគ្នាយ៉ាងផ្អែមល្ហែមតែពីរនាក់។
អ្នកគាំទ្រឃើញហើយលង់ស្រលាញ់ជាមួយបរិយាកាសគ្រួសារល្អៗរបស់ពួកគេ មើលហើយនាំគ្នាញញឺមតាមប៉ាម៉ាក់កូនបីនាក់នេះដោយមិនដឹងខ្លួន មិនតែប៉ុននោះរូបមួយចំនួនរបស់ប៉ាៗម៉ាក់ៗបានធ្វើអោយអ្នកតាមដានគិតថាមិនយូទេអូន Marin ដឹងតែមានប្អូនមកលេងជាមួយហើយ។

អត្ថបទដោយ សា