តារាស្រីប្រកាសអោយហ្វែនៗត្រៀមចិត្តត្រៀមកាយទទួលរបស់ថ្មី!! Bella Ranee ចូលជាកូនក្រុមរបស់ក្រុមតារាកម្លែងស្ងួតគ្មានគូប្រកួតនៅក្នុងប្រទេសថៃ!

មិនដែលបណ្តោយអោយហ្វែនៗខ្វះរបស់កំសាន្តអារម្មណ៍សោះឡើយសម្រាប់កញ្ញា Bella Ranee តារាស្រីដែលទើបតែធ្វើអោយវិស័យរោងកុនផ្ទុះព្រោះរឿង “បុព្វេសន្និវាវគ្គ២” រកចំនូលបានលើស​៤០០លានបាតក្នុងរយ:ពេលមិនដល់មួយខែ។ ចុងក្រោយថ្ងៃនេះតារាស្រីបានបង្ហាញ Project ការងារថ្មីមួយទៀតដែលធានាថាប្លែកចំលែកអារម្មណ៍ ហើយវាជាលើកទី១របស់នាង!
កញ្ញា Bella បានផុសរូបរួមក្រុមតារាកំប្លែងតាមឆាកល្បីៗរបស់ប្រទេសថៃហើយបានសសេរជាសារប្រាប់ហ្វែនៗថា “ត្រឡប់មកម្តងទៀតដោយមិនមាននរណាអញ្ជើញ កម្មវិធី Variety Show របស់លោកអុដុម…(រាយរាប់ឈ្មោះតារាដែលនាងត្រូវសម្តែងជាមួយ)…
… ចូរត្រៀមចិត្តត្រៀមកាយ ហាត់ពត់រាងកាយអោយរួចរាល់ហើយយើងមកជួបគ្នានៅថ្ងៃទី 4-9 តុលា ឆ្នាំ ២០២២ខាងមុខនេះ ចាប់ផ្តើមលក់សំបុត្រចាប់ពីថ្ងៃទី​ ២៧ នេះតទៅ #หมู่2 #MOO2″។ ដោយគ្រាន់តែឃើញឈុតសំលៀកបំពាក់របស់ Bella និងក្រុមតារាដែលមករួមដៃជាមួយនាង គ្រប់គ្នាក៏អាចទាយដឹងថាកម្មវិធី Show របស់ពួកគេដឹងតែត្រូវមានអ្នកសើចចុកពោះ សើចរាគ…រត់ចូលបន្ទប់ទឹកមិនទាន់ក៏ថាបាន។

អត្ថបទដោយ សា