ធ្វើអោយ Ouan Rangsit ខ្វល់ខ្វាយចិត្តជាខ្លាំងក្រោយពីកូនប្រុសសំណព្វចិត្ត អូន Roha មានអាការៈឈឺពោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ជួបដល់ទៅបីនាក់ក្នុងថ្ងៃតែមួយ លើកនេះលោកប៉ាកូនតូចបានប្រកាសសុំយោបល់ពីលោកប៉ាអ្នកម៉ាក់ផ្សេងៗទៀតដែលមានកូនមានអាការៈស្រដៀងគ្នាបែបនេះ
ដោយជាក់ស្ដែង Rangsit បានផុសរូបភាពកូនប្រុសដែលកំពុងឈឺគេងនៅលើគ្រែក្នុង IG អមជាមួយសារថា “តាំងតែពីម្សិលមិញអូន Roha ឈឺពោះហើយក៏នាំទៅជួបពេទ្យ 3 នាក់ក្នុងថ្ងៃតែមួយ ពេទ្យប្រាប់ថាមិនអី មិនមានអ្វីត្រូវបារម្ភនោះទេ ត្រលប់មកផ្ទះវិញតែនៅឈឺដដែល ហើយឈឺខ្លាំងនៅពេលញុំអាហារ ចុងក្រោយមកពេទ្យម្ដងទៀត ហើយម៉ាក់យាយសុំអោយពេទ្យថតអុិចសារ៉េមើល ទើបឃើញថាពោះវៀនត្បៀតកកិតគ្នា
សរុបមករឿងនេះម៉ាក់យាយពូកែវិភាគជាងគ្រូពេទ្យទៅទៀត គ្រូពេទ្យគ្រប់គ្នាត្រូវសង្កេតមើលអាការៈកូនតូចអោយបានល្អផងណា កុំទុកចោលហើយថាមិនអីងាយៗ បើមិនដូច្នេះទេអាការៈនិងកាន់តែធ្ងន់ធ្ងរឡើងហើយអាចឈានដល់ការវះកាត់ក៏ថាបាន ចុងក្រោយគឺអាណិតក្មេងតូចណាស់ ស្រែកដល់អស់កំលាំង ឆាប់ជាណាកូនសម្លាញ់ ហើយនិងបានត្រលប់ជប់លៀងថ្ងៃខួបកំណើតណាកូនណា”
អត្ថបទដោយ : នីត្តា














