ទម្រង់ច្រមុះបានមែន! Dew Arisara ផុសវីដេអូកូនប្រុសទើបនិងសម្រាល ilasazralee ធ្វើមុខដូចលួចសន្លឹកឆ្នោតលាក់អញ្ចឹង! មានវីដេអូ
ភ្លេចខ្លួនមួយភ្លេតសោះអូន ilasazralee កូនប្រុសដំបូងរបស់អ្នកម៉ាក់តួឆ្នាស់យ៉ាង Dew Arisara ជាមួយលោកប៉ា Sebastian Lee បានបើកភ្នែកមើលពន្លឺថ្ងៃបាន 6ថ្ងៃហើយ ដោយថ្មីៗនេះអ្នកម៉ាក់រូបស្រស់ក៏បានបង្ហោះវីដេអូកូនប្រុសក្នុង IG បង្ហាញពីភាពគួអោយស្រលាញ់តាមភាសាទារកទើបនិងកើត
ដោយក្រៅពីភាពគួអោយស្រលាញ់ហើយ វីដេអូនេះ Dew នៅប្រាប់ទៀតថាកូនប្រុសមកប្រាប់លេខឆ្នោតដល់លោកប៉ានិងលោកយាយ ធ្វើអោយគ្រ់បគ្នាប្រញាប់កាត់ឆ្នោតភ្លោកទឹកភ្លោកដី ហើយឃ្លាដែលម៉ាក់ៗសរសេរនោះគឺ
“Morning Kub!! កាលពីម្សិលមិញនេះមីងត្រូវឆ្នោត ចំណែកឯលោកយាយត្រូវឆ្នោតស៊ីម្នាក់ទៀត ថ្ងៃនេះខ្ញុំភ្លាក់មកសុំប្រាប់លេខមីងម៉ូ ហើយនិងម៉ាក់យាយបន្ទិចសិនបាទ!! @tangmottmtm @hwanjeabjeab #silasazralee #sebsduedate”
ហើយបងៗដែលមកខមិនសុទ្ធតែសរសើរថាអូន ilasazralee គួអោយស្រលាញ់និងគួអោយខ្នាញ់ខ្លាំងណាស់ បើកភ្នែកមកមិនទាន់បានប៉ុន្មានថ្ងៃសោះតែភាពសង្ហាបានបង្ហាញបណ្ដើរៗហើយចា
អត្ថបទដោយ : នីត្តា





















