Godfather1632 ស្រលាញ់បែបមិនលាក់លាម!! bow_benjawan ផុសរឿងហួសចិត្តក្នុង Video Call ដែលមិត្តប្រុសព្យាយាមធ្វើដាក់នាងទាំងព្រលឹម!

យល់ចិត្តនិងស្រលាញ់គ្នាយូហើយសម្រាប់គូស្នេហ៍របស់លោក Godfather1632 តួឯកប្រុសដែលពេលនេះត្រូវបានគេលើកអោយធ្វើជាស្វាមីប្រចាំជាតិ និងតារាស្រីដែលមិនចូលចិត្តសម្តែងជាតួឯងកញ្ញា bow_benjawan។ ហ្វែនៗសសើរតារាមួយគូនេះខ្លាំងណាស់ពីព្រោះពួកគេទាក់ទងគ្នាបែបមនុស្សចាស់ទុំ យល់ចិត្តគ្រប់រឿង ហើយផ្តល់សេរីភាពអោយគ្នាទៅវិញទៅមកយ៉ាងពេញលេញ។
ជានិច្ចកាលអ្នកទាំងពីរតែងតែមានវីដេអូធ្វើសកម្មភាពរួមគ្នានៅផ្ទះ ចេញទៅក្រៅដើរកំសាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែង ខុសអីតែបច្ចុប្បន្ននេះត្រូវនៅឆ្ងាយពីគ្នាព្រោះលោក Godfather1632 ជាប់ថតរឿងច្រើន។ ហើយដោយសានឹកពេកតារាប្រុស Video Call រកមិត្តស្រិទាំងព្រលឹមអុល ខលមកដើម្បីបង្ហាញសាច់ខ្ចីអោយមិត្តស្រីបានឃើញ ហើយហួសចិត្ត។​

នៅក្នុងវីដេអូដែលកញ្ញា bow_benjawan បានផុសចូលក្នុងអ៊ិនស្តាក្រាម លោក Godfather1632 កំពុងព្យាយាមទាក់ទាញអារម្មណ៍របស់មិត្តស្រីដោយការបង្ហាញ់សាច់ដុំ ភាពរឹងមាំ ហើយដែលគួរអោយអស់សំណើចបំផុតនោះគឺគាត់បង្ហាញដល់សាច់ទ្រូង​ដែលបានធ្វើអោយមិត្តស្រីអត់មិនបាន ត្រូវយកមកផុសដោយបាននិយាយថា “មិត្តប្រុសខ្ញុំរករឿងអោយចិត្តមិនស្ងប់ចិត្តទាំងព្រលឹម”។ មានមនុស្សច្រើនណាស់ដែលចូលម Like ខមមិនលើវីដេអូនោះ គូស្នេហ៍ពួកគេគួរអោយស្រលាញ់ខ្លាំងមែនទែនមិននៅក្បែរគ្នាតែក៏មិនដែលធ្វើអោយគ្នាមានអារម្មណ៍ថាឯកាឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា