ប្តូរចិត្តចង់មានកូនវិញតែមិនអាចទៅរួចព្រោះមូលហេតុនេះ!! Siwat – Amy ព្រមតវាយផ្ទះចោលអោយតែអាចមានកូនបាន!

ជាគូស្នេហ៍ដែលជួបឧសគ្គច្រើនទម្រាំបានរៀបកាសម្រាប់គូរបស់ Siwat – Amy តារាប្រុសស្រីដែលក្លាយជាស្វាមីភរិយាជាង១០ឆ្នាំតែនៅមិនទាន់មានកូន។ កន្លងមកអ្នកទាំងពីរសម្រេចចិត្តមិនយកកូនព្រោះអ្នកនាង amy_klinpratoom មិនចូលចិត្តក្មេងហើយមិនចង់មាន តែនៅពេលដែលនាងប្តូរចិត្តស្រាប់តែមានរឿងនេះកើតឡើង ពួកគេព្យាយាមយ៉ាងណាក៏មិនអាចមានកូន។

ថ្មីៗគូស្វាមីភរិយាកំសត់រឿងកូននេះបានដឹងពីមូលហេតុថាហេតុពួកគេមិនអាចក្លាយជាម្តាយឪពុកតាមចិត្តស្រម៉ៃចង់បាន ហើយបាននាំយកមូលហេតុនោះមកចែកចាយនៅក្នុងកម្មវិធី Now You C-Amy អោយហ្វែនៗបានដឹង។ នៅក្នុងកម្មវិធីពួកគេបានអញ្ជើញគ្រូមើលហុងស៊ុយចូលផ្ទះហើយបានដឹងថាផ្ទះបាយ និងគ្រែគេងគឺជាមូលហេតុដែលធ្វើអោយក្តីស្រម៉ៃរបស់ពួកគេរលាយ។
ពេលដឹងហើយទាំងពីនាក់ Siwat-Amy ភ្ញាក់ផ្អើលព្រោះមិនដែលបានចាប់អារម្មណ៍លើរឿងបែបនេះពីមុនមក នៅពេលនេះទាំងពីរនាក់នឹងរកវិធីកែសម្រួលផ្ទះបាយ និងបន្ទប់គេងដើម្បីតាមការណែនាំដោយបាននិយាយថា “វាយចោលឥឡូវនេះក៏បានដែល” និយាយរួមធ្វើអ្វីក៏បានដែលអោយតែអាចមានកូនបាន ទាន់ភរិយាចង់មាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា