ជាតារាប្រុសល្បីមួយរូបទៀត ដែលពេលនេះមានគម្រោងជីវិតគ្រួសារសម្រាប់ Weir Sukolwat បន្ទាប់ពីរូបលោកបានរៀបការជាមួយនារីក្រៅវិស័យដូចជា Vicky ។ ហើយពេលនេះអ្នកទាំងពីរក៏បានជិតក្លាយជាឪពុក និងម្តាយ ព្រោះទើបប្រកាសដំណឹងល្អថាភរិយារបស់លោកមានផ្ទៃពោះកូនដំបូងហើយ ។
លើសពីនេះ តារាប្រុស Weir បានបង្ហើបថាខ្លួនកំពុងត្រៀមសម្រាកពីវិស័យនេះរយៈពេលមួយឆ្នាំ ដើម្បីលះបង់ពេលវេលាសម្រាប់គ្រួសារបន្ថែមទៀត។ ហើយសម្រាប់ភាពយន្ត Home For Rent (Working Title) ភាពយន្តភ័យរន្ធត់ចុងក្រោយបង្អស់អ្នកដឹកនាំល្បី អាចជាភាពយន្តចុងក្រោយរបស់ Weirមុនពេលឈប់សម្រាកពីវិស័យសិល្បៈ។ Weir ចាប់ដៃគូសម្ដែងជាមួយតួឯកស្រីប្រចាំប៉ុស្តិ៍លេខ៣ គឺ Mew Nittha ភាពយន្តនេះគ្រោងនឹងចេញនៅខែតុលាខាងមុខនេះ។
After Footer (Active) - damrei Mr1 Zone2
Eriya



