បន្ទាប់ពីរៀបការហើយមានកូន ឪពុកសង្ហាបំផុត Hyun Bin កំពុងធ្វើការផ្សព្វផ្សាយរឿងថ្មី Confidential Assignment 2: International។ ដែលចាត់ទុកថាជាលើកដំបូងហើយដែលបានជួបអ្នកសារព័ត៌មានចាប់តាំងពីមានព័ត៌មានត្រៀមស្វាគមន៍អ្នកស្នងមរតកដំបូង បន្ទាប់ពីភរិយាដ៏ស្រស់ស្អាត Son Ye Jin បានប្រកាសមានផ្ទៃពោះកាលពីខែមុន។
ដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលព្រឹត្តិការណ៍នេះនឹងត្រូវបានសួរដោយអ្នកកាសែតអំពីបញ្ហាគ្រួសារ។ ក្នុងនោះដែរខាង សារព័ត៌មាន បានអបអរសាទរដល់ Hyun Bin ការរៀបចំស្វាគមន៍អ្នកស្នងមរតក មុននឹងសួរថា តើលោកនឹងក្លាយជាឪពុកថ្មី មានអ្វីប្រែប្រួលដែរឬទេ?
Hyun Bin ឆ្លើយថា “ប្រសិនបើវាជាបញ្ហាផ្ទាល់ខ្លួន ស្ទើរតែគ្មានអ្វីផ្លាស់ប្តូរទេ។ អ្វីដែលខ្ញុំកាន់តែផ្តោត និងព្រួយបារម្ភនៅពេលនេះ គឺថាតើការងារចាប់ពីពេលនេះទៅ នៅតែទទួលបានការស្រលាញ់ និងគាំទ្រពីអ្នកគាំទ្រ នឹងចូលចិត្តភាពយន្តនេះ ព្រោះទាំងខ្ញុំ និងក្រុមគឺតាំងចិត្តខ្លាំងណាស់»។
After Footer (Active) - damrei Mr1 Zone2
Eriya





