អ្នកគាំទ្រសសើរថាសមគ្នា Tono និង Pooklook ក្លាយជាគូស្វាមីភរិយាផ្លេកបន្ទោរ​ ក្នុងរឿងភាគថ្មី…

គូនេះគូថ្មីមានអីសមគ្នាដែរតើ អ្នកគាំទ្រសសើរក្នុងរឿងភាគថ្មី! តួឯកប្រុសលោក Tono Pakin និងតួឯកស្រីនាង Pooklook Fonthip ចាប់ដៃគូគ្នាសម្ដែងក្នុងរឿងភាគដ្រាម៉ាលាយឡំនិងភាពកំប្លុកកំប្លែង ក្លាយជាគូស្វាមីភរិយាដោយឥតព្រៀងទុកហៅថាគូស្នេហ៍ផ្លេកបន្ទោរ។

ដោយតារាប្រុសស្រីទាំងពីរដួងក៏មិនមែនជាតួឯកថ្មីថ្មោងនោះដែរ ធ្លាប់សម្ដែងរឿងភាគផ្សេងៗជាច្រើនទៀតរាប់មិនអស់ តែក៏មកចាប់ដៃគូសម្ដែងរួមគ្នារបស់អ្នកទាំងពីរលោកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរនិងទទួលបានការសសើរថាជាតារាប្រុសនិងតារាស្រីដែលមានមុខមាត់ស្អាតសង្ហារសាកសម ថែមស្នាដៃលេងក៏មិនធម្មតា សម្ដែងជាមួយគ្នាលើកនេះតើចេញជាខ្សែរឿងយ៉ាងណាដែរ? កុំភ្លេចរង់ចាំតាមដានទស្សនាក្នុងរឿងភាគ วิวาห์ฟ้าแล่บ Wiwa Fah Laep។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ