គ្រប់យ៉ាងគឺមិនទៀងទាត់ ជិតរៀបការហើយបែកគ្នាក៏ទៅរួច!! ladiiprang-Twopee ប្រកាសជាសាធារណ:ថាបែកគ្នា ព្រោះហេតុផលនេះ!
ដូចគេនិយាយមែនជីវិតពិតស្មុគស្មាញជាងក្នុងរឿង ឧទាហរណ៍ករណីស្នេហារវាងលោក Twopee និងកញ្ញា Ladiiprang ដែលត្រូវមកបែកបាក់គ្នាទោះបីបានស្រុះស្រួលសុំគ្នារៀបការរួចរាល់ហើយយ៉ាងណាក៏ដោយ។ ថ្ងៃនេះហ្វែនៗអស់កំលាំងចិត្តនឹងបន្តសុំអោយពួកគេត្រូវរូវគ្នាវិញហើយបន្ទាប់ពីបានលឺហេតុផល!

ដោយសារទាំងពីរនាក់នៅធ្វើចិត្តមិនទាន់បាន ថ្ងៃនេះមិត្តស្និទ្ធស្នាលរបស់តារាទាំងពីរដួងបានចេញមុខប្រកាសជំនួយថាបច្ចុប្បន្ន្ននេះស្នេហា ១០ ឆ្នាំរបស់ Twopee-Ladiiprang ត្រូវបានបញ្ចប់ហើយ វាចប់តាំងពី ៦ ខែមុនមកម្ល៉េះប៉ុន្តែមិនទាន់មាននរណានិយាយអោយអ្នកក្រៅដឹងពីព្រោះគិតថាគ្រប់យ៉ាងនឹងល្អឡើងវិញ។

មិត្តស្និទ្ធស្នាលម្នាក់នោះអះអាងថាការបែកគ្នារបស់អ្នកទាំងពីរមិនបណ្តាលមកពីមានអ្នកទី៣មកជ្រៀតជ្រែកឡើយ គ្រប់យ៉ាងកើតឡើងដោយសារពួកគេកាន់តែចាស់ កាន់តែដឹងថាអ្វីដែលពួកគេចង់បាន ហើយក៏មិនចង់បង្ខំខ្លួនឯងអោយរស់នៅជាមួយគ្នាទាំងដែលអាចមើលដឹងថាថ្ងៃមុខនឹងត្រូវប្រឈមរឿងអ្វីខ្លះនោះឡើយ។ ចុងក្រោយនៅក្នុងបទសម្ភាសន៍ទាំងមូលនិយាយថារហូតមកទល់ពេលនេះ Twopee នៅតែចង់អោយមិត្តស្រីត្រឡប់មកដូចដើមវិញ គាត់នៅតែត្រូវការនាង។
អត្ថបទដោយ សា



