និយាយថាធ្វើអ្វីហើយគឺតែងតែរក្សាសម្តី និតតែងតែធ្វើបានល្អប្រសើរជានិច្ចសម្រាប់តារាសម្តែងស្រី bellacampen ដែលមុននេះបានប្រកាសការងារថ្មីដែលនាងចាប់អារម្មណ៍ធ្វើដោយសង្ឃឹមថាហ្វែនៗនឹងមានបរិយាកាសប្បាយរីករាយហើយអាចសើចបានច្រើនជាងមុន ឥឡូវនាងចាប់ផ្តើមធ្វើវាហើយ។

ចុងក្រោយហ្វែនៗមិនខកបំណងមែន គ្រប់គ្នាអស់សំណើចទាំងដែលមិនទាន់ដល់ថ្ងៃកម្មវិធី ព្រោះកញ្ញា bellacampen បានផុសវីដេអូផ្សព្វផ្សាយកម្មវិធី Show ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “ខ្ញុំកំពុងធ្វើអ្វីនៅទីនេះ ញុំកំពុងធ្វើអ្វីនៅទីនេះ…ក្រុមទី២តោះយើងយឺតសសៃសសូងត្រៀមខ្លួនអោយរួចរាល់ហើយមករួមជោគជាតាជាមួយពួកយើង!”

ដែលវីដេអូនោះកំប្លែងខ្លាំងណាស់តារាប្រុសស្រីទាំងអស់រាំ សម្តែងកាយវិកាដែលគួរអោយអស់សំណើចគ្រប់គ្នា ហើយដែលពិសេសបំផុតនោះវីដេអូននោះមានបញ្ចូលចម្រៀងជាភាសាខ្មែរចូលមកបន្ថែមអោយគ្រប់យ៉ាងកាន់តែកំប្លែងបន្ថែមទៀត។ ជារួមកផុសរបស់តារាស្រីថ្ងៃនេះបានធ្វើអោយគ្រប់គ្នាសើចទាំងមិនទាន់បានទិញសំបុត្រចូលទស្សនា ហើយបានធ្វើអោយគ្រប់គ្នាកាន់តែចង់ទៅមើលដោយផ្ទាល់។
អត្ថបទដោយ សា



