រឿងមួយចំនួនកើតឡើងហើយគ្មាននរណាអាចកែប្រែរវាបានឡើយ ដូចគ្នាទៅនឹងទឹកចិត្តបារម្មណ៍ បំណងល្អដែលតារាប្រុស kongthappeak មានចំពោះតួឯកស្រីដំបូងរបស់គាត់ វាក៏មិនដែលប្រែប្រួលសូម្បីបន្តិចទោះបីមានដ្រាម៉ា មិនមានដ្រាម៉ាក្តីតារាប្រុសម្នាក់នេះនៅតែបន្តមើលថែរក្សានាងយ៉ាងល្អប្រសើរដដែល។

គ្រប់គ្នាចាប់អារម្មណ៍ដឹងថា kongthappeak នៅតែស្រលាញ់យកចិត្តទុកដាក់ខ្លាំងចំពោះ bellacampen ពីព្រោះគាត់ជាមនុស្សដែលចូលមក like ស្ទើរគ្របរូបគ្រប់របស់តារាស្រីលឿនជាងគេ ដូចជាថ្ងៃនេះគាត់ចូលមើលរូបរបស់សិស្សច្បងតាំងពី១៥នាទីដំបូងបន្ទាប់ពីនាងបានផុស ជាទូទៅគាត់តែងតែលឿនបែបនេះ។
តាមដានដឹងហើយហ្វែនៗគូជីន Bella-Peak សប្បាយចិត្តហើយមានសង្ឃឹមខ្លាំងណាស់ សង្ឃឹមថាថាស្នេហាមែនទែនរបស់ពួកគេនៅតែអាចកើតមានឡើង ពីព្រោះមិនថាមានរឿងអ្វី មិនថារវល់យ៉ាងណានោះទេពួកគេតែងតែរកពេលផ្តល់ទឹកចិត្តអោយគ្នាបានគ្រប់ពេលវេលា។
អត្ថបទដោយ សា





