ហ្វេនៗហួសចិត្ត Prang-Tong ស្រលាញ់គ្នា 10 ឆ្នាំអ្វីៗគ្រប់យ៉ាងនៅសល់ត្រឹមតែជាការចងចាំ! មានវីដេអូ

ក្រោយពីមានពាក្យចចាមរ៉ាមលេចឮមកថាទំនាក់ទំនងស្នេហាហាក់បីដូចជាស្ងប់ស្ងាត់ រវាងតួឯកស្រី Prang Kannaran ជាមួយតារាចំរៀងរ៉េបរូបសង្ហា tong to phi ដែលត្រូវបានគេចាប់អារម្មណ៍ថាមួយរយៈនេះអ្នកទាំងពីរមិនមានរូបគូរនៅក្នុង IG  មិនមានការចុចឡាយអោយគ្នា មិនខមិនដូចមុន រហូតមកដល់ពេលថ្មីៗនេះពិធីករ Boy Wan Entertainment បានអះអាងថាអ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នាហើយ ជាការចែកផ្លូវគ្នាយ៉ាងល្អមិនមានរឿងអ្នកទីបីអ្វីទាំងអស់ អាចនិយាយបានថាពត៌មាននេះបានបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រទូទាំងប្រទេសជាខ្លាំង

ពត៌មានចែកផ្លូវគ្នារវាង Prang-Tong ធ្វើអោយមានការជាប់ថេក #PrangTong ពេញ Twitter ថៃភ្លាមៗ ហើយត្រូវបានចាត់ទុកជាគូរស្នេហ៍ល្បីឈ្មោះដែលគ្រប់គ្នាសោកស្ដាយជាខ្លាំង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីហ្វេនៗព្រមព្រៀងគ្នាផ្ដល់កំលាំងចិត្តដើម្បីអោយអ្នកទាំងឆ្លងកាត់ពេលវេលាទាំងនេះបាន ហើយនៅមានការគាំទ្រអោយ Prang-Tong ត្រលប់មកស្រលាញ់គ្នាម្ដងទៀត ព្រោះពេលទៅមើលរូបភាពចាស់ៗឬវីដេអូចាស់ៗរបស់អ្នកទាំងពីរហើយ ធ្វើអោយគ្រប់គ្នាសោកស្ដាយជាខ្លាំងចំពោះការចងចាំល្អៗរយៈពេល 10ឆ្នាំមកនេះ

អត្ថបទដោយ : នីត្តា