កំពុងស្និតនៅក្នុងដំណាក់កាយចែកជើងធ្វើចិត្តរៀងៗខ្លួនសម្រាប់គូស្នេហ៍របស់ Ladiiprang-Twopee ដែលទើបតែមានពត៌មានទទួលស្គាល់ថាពួកគេបានបែកបាក់គ្នាមែនទែនកាលពីម្សិលមិញនេះ។ ចុងក្រោយហ្វែនៗរន្ធត់ស្ទើរស្រក់ទឹកភ្នែកក្រោយពេលដឹងពីពាក្យបណ្តាំពិសោធន៍ចិត្តដែលពួកគេទាំងពីនិយាយដាក់គ្នាមុនពេលសម្រេចចិត្ត។

មានផេកពត៌មានច្រើនណាស់ដែលបានផុសដូចៗគ្នាថាទាំងតារាស្រី Ladiiprang ទាំងលោក Twopee នៅតែខូចចិត្តចំពោះរឿងដែលបានកើតឡើង ហើយក៏មិនទាន់មាននរណាមានស្នេហាគ្រាថ្មីនោះទេក្នុងរយ:ពេល ៦ខែចុងក្រោយនេះ (បែកគ្នាបាន៦ខែ) ហើយមុនពេលបែកគ្នាអ្នកទាំងពីនិយាយសម្តីដូចគ្នាថា “បើយើងជាគូគ្នាមែនផែនដីនឹងបង្វិលយើងអោយត្រឡប់មកជួបគ្នាវិញម្តងទៀត”។

ដែលស្តាប់ហើយដូចជាហ្វែនៗលួចកំសត់តិចៗពីព្រោះមើលទៅអ្នកទាំងពីនៅស្រលាញ់គ្នា ហើយនៅចង់រងចាំអោយពេលវេលាកន្លងផុតទៅឆាប់ៗដើម្បីបានស្រលាញ់គ្នាម្តងទៀត។
អត្ថបទដោយ សា



