គួរច្រណែនដល់ហើយ ! ក្រោយរៀបការត្រឹមតែ៣ឆ្នាំនេះ Noey កំពុងរស់នៅជាមួយគ្រួសារយ៉ាងមានក្តីសុខជាទីបំផុត
មនុស្សគ្រប់រូបនៅលើលោកយើងនេះតែងតែចង់បានក្តីសុខសម្រាប់ខ្លួនឯងរៀងៗខ្លួន ប៉ុន្តែមនុស្សមួយចំនួនតែងតែគិតថា ក្តីសុខរបស់ខ្លួនឯងអាស្រ័យទៅលើទ្រព្យសម្បត្តិឯណោះវិញ ដោយមិនបានគិតពីមជ្ឈដ្ឋានផ្សេងៗនៅជុំវិញខ្លួនទាល់តែសោះ បើក្រឡេកមើលតារាស្រីថៃ Noey Chotika វិញ ជីវិតក្រោយរៀបការពោពេញដោយក្តីសុខ។
បន្ទាប់ពីបានឃើញការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះតារាស្រី Noey បានបង្ហោះរូបជាលក្ខណៈគ្រួសារបែបសមញ្ញ និងមានក្តីសុខខ្លាំងណាស់។ ពិតណាស់ ក្រោយនាងបានរៀបការរួចហើយ ទាំងទ្រព្យសម្បត្តិ និងសុភមង្គល គឺនាងមានទាំងអស់ ដោយសារគ្រួសារនាងចេះយល់ចិត្ត និងបំពេញគ្រប់កិច្ចការដែលនាងចង់បាន ហើយនាងក៏បានបំពេញសម្រាប់ពួកគេវិញផងដែរ។
ទៀតសោតរយៈពេល៣ឆ្នាំកន្លងមក ដែលនាងបានរួមរស់ជាមួយលោក Arm ដែលជាស្វាមីសង្កេតឃើញថា ជីវិតរបស់នាងពោរពេញទៅដោយស្នាមញញឹម។ ជាពិសេសចាប់តាំងពីនាងមានកូនប្រុសមួយរូបឈ្មោះថា Akin រួចមក ជីវិតរបស់នាងកាន់តែមានក្តីសុខទ្វេរដង ធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេដែលលួចច្រណែន។
យ៉ាងណាមិញក្រោយពីបានឃើញរូបនោះភ្លាម បណ្តារអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបាននាំគ្នាចូលទៅComment បញ្ចេញមតិយោបល់សម្តែងការអបអរ និងជូនពរពួកគេរស់នៅជាមួយគ្នាដោយមានសុភមង្គលបែបនេះ រហូតទៅ៕