Shocked!! Pinkysavika ជាប់គុកដោយមិនអាចអោយនរណាមកធានាចេញបាន !

បានក្លាយជារឿងដែលធ្វើអោយវិស័យសិល្ប:ថៃភ្ញាក់ជាខ្លាំង ដែលនៅថ្ងៃទី ១៨ខែសីហានេះតារាស្រីដែលមិនចេះទាស់ទែងជាមួយនរណាគេត្រូវតុលាកាកាត់ក្តីអោយជាប់ឃុំឃាំងដោយមិនអនុញ្ញាតអោយនរណាមកធានានាងចេញឡើយ!
ករណីរបស់កញ្ញា Pinkysavika រឿងក្តីទាក់ទងនឹង Forex-3D សង្គមទិញលក់ហ៊ុនអនឡាញដែលបានបណ្តាលអោយមានជនរងគ្រោះច្រើនជាង ១០នាក់។ តារាស្រីជាប់ឈ្មោះជាជនឆបោកបញ្ចុះបញ្ចូលអោយប្រជាជនស្លូតត្រង់ជឿហើយព្រមយកលុយមកវិនិយោគនៅក្នុងប្រព័ន្ធខ្សែរច្រវ៉ាក់នេះ។
តារាស្រីរបស់យើងមិនមានពេលត្រៀមខ្លួន ឬពិភាគ្សាជាមួយមេធាវីឡើយបន្ទាប់ពីមានការកោះហៅអោយទៅសាលាក្តី នាងត្រូវតុលាកាអនុម័តអោយជាប់ឃុំឃាំងតែម្តង។ រហូតមកទល់ពេលនេះមិនទាន់មាននរណាអាចចូលខ្លួនទៅជួយនាងចេញដើម្បីរកភស្តុតាងបង្ហាញថានាងស្អាតស្អំបានឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា