តារាស្រីនាង Nune និង Jeab លេងមែនទែន ហាត់រៀនទាល់តែចេះរាំបទឥណ្ឌាស្រស់ស្អាតថ្វាយ…

ទន់ភ្លន់ស្រស់ស្អាតណាស់! តារាស្រីនាងជើងចាស់សម្រស់ចាំនាង Nune Woranuch និងតារាស្រីនាង Jeab Chompoonuch បង្ហាញក្បាច់រាំបែបឥណ្ឌាតាមចង្វាក់ភ្លេង។ ដោយតារាស្រីទាំងពីរដួងបានខិតខំហ្វឹកហាត់ការរាំនេះយូរគួសមដែរគឺដើម្បីធ្វើការរាំថ្វាយបន់ស្រន់ទៅដល់ព្រះគណេស ជាព្រះមួយអង្គដែលមានការគោរពបូជាហើយរូបនាងក៏គោរពផងដែរ។ ពីរនាក់មិត្តភក្ដិតារាស្រីនាងNune និង Jeab បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ស្ទាយតាមបែបនារីឥណ្ឌា ហើយធ្វើការរាំក្នុងពិធីបួងសួងបន់ស្រន់ផងដែរ។ តោះមកមើលការរាំរបស់តារាស្រីទាំងពីរដួងក្នុងវីដេអូខាងក្រោមនេះ៖

Nune Woranuch

Jeab Chompoonuch

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ