តារា​ប្រុស​សង្ហា និង​មាន​ទេព​កោសល្យ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​ប្រទេស​ជា​ច្រើន!

រឿងភាគថៃបង្កើតឱកាសជាច្រើនសម្រាប់តារាសម្ដែងដែលមានទេពកោសល្យ និងសង្ហា ឡើងល្បីនៅអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន។ 

ក្នុងនាមជាតារាសម្ដែងថៃដ៏ល្បីមួយរូបក្នុងវិស័យសិល្បៈ លោក James Jirayu បានចាប់ដៃគូជាមួយតារាស្រីកំពូលៗជាច្រើនក្នុងរឿងភាគដែលមានការវាយតម្លៃខ្ពស់។ ប្រជាប្រិយភាពខ្ពស់របស់គាត់ធ្វើឱ្យគាត់ល្បីនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ហុងកុង តៃវ៉ាន់ និងប្រទេសជាច្រើនទៀត។

Kao Noppakao ទទួលបានចំណាប់អារម្មណ៏ពេលសម្តែងក្នុងរឿង “Lovely Writer: The Series” ។ គាត់មានអ្នកគាំទ្រនៅក្នុងប្រទេសជាច្រើន រួមមាន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា ម៉ាឡេស៊ី ម៉ិកស៊ិក និងច្រើនទៀត។
After Footer (Active) - damrei Mr1 Zone2
ក្រៅ​ពី​ជា​តារា​សម្ដែង​ថៃ​រូប​សង្ហា Mew Suppasit ក៏​ជា​តារា​ចម្រៀង​ដែល​មាន​ទឹក​ដម​សំឡេង​ពីរោះ​ផង​ដែរ។ Mewទទួលបានពេញចិត្តនឹងការសម្តែងរបស់គាត់ក្នុងរឿង “ThanType: The Series” ហើយទទួលបានការស្រលាញ់រាប់អានពីអ្នកគាំទ្រនៅប្រទេសឡាវ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង សិង្ហបុរី វៀតណាម អែលសាល់វ៉ាឌ័រ ស្រីលង្កា កូស្តារីកា តៃវ៉ាន់ និងច្រើនទៀត។