ទស្សនិកជនប្រាកដជាបានដឹងរួចមកហើយ តារាស្រីល្បីភាគច្រើនតែងតែបានស្វាមីជាអ្នកមាន ឬអ្នកនៅខាងក្រៅប្រទេសជាស្វាមី តួរយ៉ាងដូចជាអ្នកនាង គឹមម លីហ្សា បច្ចុប្បន្ននាងកំពុងមានកូនជាលើកទី២ហើយ ប៉ុន្តែរូបសម្ភស្សរបស់នាងនៅតែស្រស់ស្អាតដូចការនៅក្រមុំ នេះដោយសារការយកចិត្តទុកដាក់ពីស្វាមីផងដែរ។
បច្ចុប្បន្នតារាស្រីរូបនេះកំពុងតែពរពោះកូនក្នុងផ្ទៃម្នាក់ទៀត ដែលត្រៀមនឹងសម្រាលក្នុងពេលខាងមុខនេះហើយ ខណៈពេលដែលរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំងឡើងគួរឲ្យកត់សម្គាល់។ ដោយក្នុងនោះឃើញថា ការតែងខ្លួនក៏ដូចជាមុខមាត់របស់នាងកាន់តែប្រែស្អាត ក្មេងជាងវ័យឡើង ជាមួយនឹងការតែងខ្លួនតែងតែប្លែក បែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍តែម្តង ស្ទើរគ្រប់ពេល ជាពិសេសរាល់ពេលមានកម្មវិធីម្តងៗ ទោះបីជានាងកំពុងតែពរពោះនៅកូនក្នុងផ្ទៃយ៉ាងណាក្តី។
ប្រិយមិត្តជាច្រើនតែងតែគាំងទ្រអ្នកនាង គឹម លីហ្សា បានធ្វើការកោតសរសើរដល់នាងគ្រប់គ្នា ដែលពិតជាសាកសមជាម្តាយសម័យថ្មី ដែលទោះជាពរពោះកូន ជិតសម្រាលយ៉ាងណាក្តី តែសម្រស់ស្អាតសាច់នៅតែចាំសខ្ចីដដែល ដោយមានការប្រែប្រួលសូម្បីតែបន្តិចសោះឡើយ៕