Update រឿងក្តីរបស់តារាស្រី pinkysavika!!! ទាំងបីនាក់ម្តាយកូនជាជនជាប់ចោទឈ្មោះដំបូងៗអាចជាប់ទោសធ្ងន់ជាងគេ!!

បានធ្វើអោយមហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានពត៌មានថាតារាស្រីល្បីល្បាញត្រូវគេចាប់ឃុំឃាំងដោយមិនអនុញ្ញាតអោយនរណាមកធានានាងចេញឡើយ។ ថ្ងៃនេះមាន Update បន្ថែមដែលកាន់តែធ្វើអោយគ្រប់គ្នា Surprise បន្ថែមទៀត!
កញ្ញា pinkysavika ធ្វើការជាក្រុមជាមួយមនុស្សចំនួន ១៨នាក់ទៀតដើម្បីរៀបចំក្បួនបោកប្រាស់បបួលប្រជាជនថៃអោយវិនិយោគលុយជាមួយ Forex-3D ដែលតាមពិតទៅមិនមានមែនទែនឡើយ។ តារាស្រី រួមជាមួយម្តាយ និងបងប្រុសបង្កើតជាប់ឈ្មោះជាជនជាប់ចោទដំបូងៗតែត្រូវចាប់ ហើយមិនអនុញ្ញាតអោយចេញទៅក្រៅជាដាច់ខាតព្រោះខ្លាចរត់គេច (អាចនិយាយថាមេក្រុម)។
ទោសរបស់តារាស្រីនិងក្រុមធ្ងន់ធ្ងរខ្លាំងណាស់ពីព្រោះវាជារឿងក្តិដែលមានអ្នករងគ្រោះដល់ទៅ 9824 នាក់ហើយបាត់បង់លុយអស់ចំនួន 248,982,032,152 បាត។ ទោះបីជនជាប់ចោទទាំង ១៩ នាក់រកលុយមកសងជនរងគ្រោះបានគ្រប់ចំនួន រឿងក្តីនេះក៏មិនអាចចង់ទៅដោយងាយៗនោះទេ មានន័យថាតារាស្រីត្រូវជាប់ទោសធ្ងន់ធ្ងរណាស់លើកនេះ។

អត្ថបទដោយ សា