បណ្តាញខាងក្នុងអះអាង ថានៅមានតារាជាច្រើនរូបទៀតដែលត្រូវជាប់ទោសរឿងក្តីឆបោក Forex-3D!

រឿងក្តី Forex-3D ជារឿងធំរបស់ប្រទេសថៃដែលបានតាមសឺបរកជនជាប់ចោទអស់រយ:ពេលបីឆ្នាំ ហើយម្សិលមិញរឿងនេះបានត្រឡប់មកវិញជាមួយអ្នកទោសដែលជាតារាស្រីល្បីល្បាញរបស់ប្រទេសថៃ។ ជនជាប់ចោទទាំងអស់មានចំនួន ១៩ នាក់ដែលសុទ្ធសឹងជាតារាសម្តែង តារាចម្រៀង ហាយសូ អ្នកមានឋាន: និងអ្នកមានកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។
កញ្ញា pinkysavika ជាតារាដែលត្រូវចាប់ឃុំឃាំងមុនគេ នាងត្រូវគេងគុកចាប់ពីម្សិលមិញមិនអនុញ្ញាអោយធានាចេញរហូតដល់ថ្ងៃដែលត្រូវហៅតារាផ្សេងៗទៀតមកឆ្លើយចម្លើយនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២​ នេះ។ នាពេលបច្ចុប្បន្ននេះប្រជាជនកំពុងរងចាំការកាត់ក្តីរបស់តុលា ហើយក៏នាំគ្នារងចាំមើលមុខតារាល្បីទាំងអស់ដែលប្រើប្រាស់ភាពល្បីល្បាញដើម្បីបោកជនស្លូតត្រង់។
សម្រាប់អ្នកវង់ខាងក្នុងដែលបានដឹងរាយឈ្មោះជនជាប់ចោទភ្ញាក់ផ្អើលជាខ្លាំង ហើយនាំគ្នានិយាយថាមិនជឿមិននឹកស្មានថាវិស័យសិល្ប:ថៃត្រូវមកជួបរឿងបែបនេះសោះ។

អត្ថបទដោយ សា