មិនគួអោយជឿថាទៅជាបែបនេះ Pinky Savika បានបញ្ចេញប្រតិកម្មមួយនេះមុនត្រូវប៉ូលីសចាប់ឃុំឃាំង! មានវីដេអូ

ធ្វើអោយហ្វេនៗដែលបានដឹងពត៌មានត្រូវគាំងព្រោះមិននឹកស្មានដល់ ក្រោយពីតុលាកាមិនអនុញ្ញាតអោយធ្វើការធានាខ្លួនតារាសម្ដែងស្រីស្អាត Pinky Savika និងអ្នកម៉ាក់ ក្នុងករណីឆបោកប្រើប្រាស់ Forex-3D ព្រោះខ្លាចមានការរត់គេចខ្លួន ត្រូវបានសង្គមចាប់អារម្មណ៍ជាខ្លាំងក្នុងខណៈពេលនេះ

ដោយមានការធ្វើសកម្មភាពជាក់ស្ដែងរបស់ Pinky Savika នៅក្នុង IG កាលពី 3ថ្ងៃមុន នាងទើបតែចេញមកបង្ហោះវីដេអូបង្ហាញក្បាច់រាំ អមជាមួយឃ្លាសារថា “Ding Ding Ding Ding Ding” ជាមួយភាពស្រស់ស្រាយរបស់ Pinky មុននិងក្លាយទៅជាពត៌មានចាប់ឃាត់ខ្លួន

នៅពីក្រោមវីដេអូក៏មានហ្វេនៗចូលមកចុចឡាយ និងទស្សនាពីភាពគួអោយស្រលាញ់របស់សាម៉ីខ្លួន យ៉ាងត្រជាក់ចិត្ត រហូតដល់អ្នកគាំទ្រប្រាប់ថាមើលវីដេអូហើយអារម្មណ៍ហោះហើរទៅតាមនាងដែរ

អត្ថបទដោយ​​ : នីត្តា