ក្រោយពី Prang-Tong បញ្ចាប់ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នាស្រាប់តារាស្រីម្នាក់នេះចេញមកដាក់ចំថា….បើបែកគ្នាហេតុអីចាំបាច់…..! មានរូបភាព

ករណីបញ្ចប់ទំនាក់ទំនងស្នេហារបស់តារារ៉េបល្បីឈ្មោះប្រចាំប្រទេស tong to phi ជាមួយតារាសម្ដែងស្រីស្អាត Prang Kannaran ធ្វើអោយអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំងចំពោះអ្នកទាំងពីរដែលត្រូវមកបញ្ចប់គ្នាបែបនេះ ព្រោះមួយគូរនេះបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា រហូតមកដល់ពេលមួយខាងប្រុសបានលុតជង្គុងសុំខាងស្រីរៀបការបង្កើតគ្រួសាររួមគ្នាហើយ តែត្រលប់ទៅជាបែកគ្នាទៅវិញ

ទោះបីជាអ្នកទាំងពីរនៅមិនទាន់ចេញមកនិយាយផ្ទាល់មាត់ឬផ្ដល់បទសម្ភាសន៍ផ្សេងៗចំពោះពត៌មានខាងលើ តែខាង Boy entertainment channel អ្នកសារពត៌មានល្បីឈ្មោះ បានទទួលពត៌មានពីអ្នកជិតដិតរបស់អ្នកទាំងពីរ ដោយអះអាងថាមិនមែនជាការថយមួយជំហាន តែជាការចែកផ្លូវគ្នាពិតៗ មូលហេតុព្រោះពេលវេលាជីវិតផ្សេងគ្នា

ពត៌មានខាងលើធ្វើអោយអ្នកគាំទ្រទូទាំងប្រទេសមានការភ្ញាក់ផ្អើលនិងសង្ស័យជាខ្លាំងថា បែកគ្នាហើយហេតុអីមិនចេញមកផ្ដល់បទសម្ភាសន៍អោយសង្គមហើយនិងអ្នកគាំទ្របានដឹងឮជាក់ស្ដែង ដើម្បីកុំអោយមានការគិតផ្សេងៗដែលមិនមែនជាការពិត

ជាក់ស្ដែង (18 សីហា 2022) តារាចម្រៀងស្រី Ja Nongphanee បានបកស្រាយការសង្ស័យរបស់អ្នកគ្រប់គ្នា ដោយបង្ហាញពីរមូលហេតុថា ហេតុអ្វីពេលតារាបែកគ្នា ឬអ្នកនៅក្នុងសិល្បៈបែកគ្នា មិនប្រញាប់ចេញមកឆ្លើយតបសាធារណជនអោយច្បាស់លាស់ភ្លាមៗ

ដោយ Ja Nongphanee បានបង្ហោះសារថា ស្នេហារបស់អ្នកក្នុងសិល្បៈវាស្មុកស្មាញណាស់ ចង់ចប់ ចង់បែក គឺត្រូវសន្សឹមៗគិតថានិងរកផ្លូវចុះអោយស្រួល រកចំលើយឆ្លើយតបបែបណាចំពោះអ្នកសារពត៌មាន ដើម្បីបង្ហាញពីអារម្មណ៍ល្អៗដែលយើងមានចំពោះគ្នា គូរស្នេហ៍ខ្លះ មើលទៅដូចជាស្រលាញ់គ្នា វាគឺជារូបភាពដែលពួកគេចង់អោយឃើញ ប៉ុន្ដែភាពពិតជាក់ស្ដែងអាចនិងបែកគ្នារាប់ឆ្នាំមកហើយក៏ថាបាន

មូលហេតុដែលតារាៗចែកផ្លូវគ្នាមិនបើកចំហរនិងអាច ពួកគេមិននិយាយ មិនមែនពួកគេមិនចង់និយាយ តែនិយាយហើយ វាមានផលប៉ះពាល់ផ្លូវចិត្តព្រោះបណ្ដាញសង្គមពេលបច្ចុប្បន្ន គិតចង់ខមិនក៏ខមិន គិតចង់ជេរក៏ជេរ ក្រៅពីនេះ Ja Nongphanee នៅចោលសំដីចុងក្រោយថា ស្នេហាវានៅតែស្រស់ស្អាតជានិច្ច ទោះបីជាបែកគ្នា ក៏យើងនៅតែអាចក្លាយជាមិត្តល្អនិងគ្នារហូតទៅបានដែរ ហើយអះអាងថាមូលហេតុបែកគ្នាព្រោះមិនចុះសម្រុងគ្នា វាជាការពិត

អត្ថបទដោយ : នីត្តា