ចម្រៀង PINK VENOM របស់ក្រុម Blackpink បានធ្វើអោយហ្វែនៗដឹងពីទំនាក់ទំនងរវាង Lisa និង Bangchan!

បានបំបែកស្ថិតិបទចម្រៀងបានយ៉ាងល្អសម្រាប់ PINK VENOM ចម្រៀងថ្មីរបស់ក្រុម K-Pop លំដាប់ពិភពលោក Blackpink ដោយទទួលបានចំនួយនអ្នកទស្សនាលើស ១០លាននាក់នៅក្នុង Youtube ក្នុងរយ:មិនដល់១ម៉ោង។ ទន្ទឹមជាមួយបទចម្រៀងពិរោះ ហ្វែនទូទាំងពិភពលោកទទួលបានពត៌មានពិសេសមួយទៀតក្រោយពេលដែលបទនេះបានចេញ!
មេក្រុម Straykids’s Bangchan ធ្លាប់បាននិយាយប្រាប់នៅក្នុងកម្មវិធី​ youtube រួចហើយថាគាត់រាងស្និទ្ធស្នាលជាមួយ Lisa ខ្លាំងតែក៏មិននឹកស្មានថាដល់ថ្នាក់នេះឡើយ។ ថ្ងៃនេះខណ:ពេលដែលធ្វើដំណើរឡើងយន្តហោះទៅស្រុកក្រៅ Bangchan ត្រូវបានគេចាប់ថាគាត់កំពុងព្យាយាមស្តាប់បទចម្រៀង PINK VENOM ដែលទើបតែចេញនៅម៉ោងដែលគាត់កំពុងរវល់ខ្លាំង។
រូបថតនិងវីដេអូរបស់ Bangchan ដែលកំពុងស្តាប់បទថ្មីដែលទើបតែចេញនោះបានធ្វើអោយ Blinks (ហ្វែនរបស់ Blackpink) និង Stays (ហ្វែនរបស់ Stray kids) សប្បាយចិត្តហើយនាំគ្នាចងសម្ព័ន្នមិត្តនឹងគ្នារួចរាល់ ព្រោះពួកគេគិតថាបើមិត្តភក្តិធម្មតាប្រហែលចាំដល់លើយន្តហោះ ឬចាំធ្វើការងារចប់ចាំស្តាប់ មិនចាំបាច់ “ចេញភ្លាម ស្តាប់ភ្លាម” បែបនេះឡើយ។

អត្ថបទដោយ សា