Mai Davikah ត្រៀមគម្រោងខួបកំណើតពិសេសអោយមិត្តប្រុស terchantavit!!

ជោគជ័យទាំងការងរជោគជ័យទាំងជីវិតផ្ទាល់ខ្លួនតែម្តងសម្រាប់តារាស្រីពាន់លាន Mai មិត្តស្រីរបស់តួឯកប្រុសនិងអ្នកសសេររឿងល្បីរបស់ប្រទេសថៃ។ ចុងក្រោយបំផុតហ្វែនៗសង្ឃឹមថាដំណឹងល្អកំពុងតែមកដល់បន្ទាប់ពីបានលឺគម្រោងរៀបចំខួបកំណើតអោយលោក terchantavit!
ថ្មីៗនេះមានឧកាសបានជួបអ្នកសម្ភាសន៍លួចខ្សិបសួរថាខួបកំណើតមិត្តប្រុសនាងបានត្រៀមអ្វីអោយ? Mai Davikah មិនរារែកឡើយដោយបានឆ្លើយថាខ្ញុំបានអោយហើយៗចំពោះកាដូនោះ វាជានាឡិកាប្រែនដែលតម្លៃមិនចេះធ្លាក់ចុះ មានតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តារាស្រីបានបន្តថាមិត្តប្រុសពេញចិត្តណាស់ពាក់នាឡិកានោះស្ទើរគ្រប់ពេលវេលាពេលនេះ។
លើលពីជូនកាដូ Mai បានបន្តទៀតថានៅមានរឿងមួយទៀតដែលនាងត្រៀមនឹងធ្វើដោយដៃអោយមិត្តប្រុសនោះគឺអាហារពេលល្ងាចជប់លៀងថ្ងៃខួបទាំងអស់ តារាស្រីនិងធ្វើដោយខ្លួនឯងអោយលោក​ terchantavit។ អាចនិយាយបានថាកាដូចថ្ងៃកំណើតឆ្នាំនេះពិសេសខ្លាំងជាងឆ្នាំមុនៗ បណ្តាលអោយហ្វែនៗសង្ស័យថា Mai និងត្រូវមិត្តប្រុស Surpirse វិញដោយការលុតជង្គង់សុំរៀបការ។

អត្ថបទដោយ សា