ហ្វែនៗបដិសេធថាមិនមែនជា Bella!! ដ្រាម៉ាថ្មីតារាស្រីញញឹមស្អាត Move On បានលឿនឈប់តាមដានអតីតមិត្តប្រុសព្រោះ ហើយកំពុងសាងស្នេហ៍ថ្មីជាមួយអ្នកជំនួញធំ!

មកដល់ថ្មីទៀតហើយនៅក្នុងផេកត្រាវតារា “แจ็ม้อย108” ផេកល្បីដែលតែងតែដឹងរឿងផ្ទាល់ខ្លួនរបស់តារាមុននរណាៗទាំងអស់។ ចុងក្រោយផេកនេះចេញមកផុសបង្ហើបប្រាប់ដ្រាម៉ាមួយទៀតថា “(សុំសង្ខេប) មានតារាស្រីញញឹមស្អាតម្នាក់ កំពុងចាប់ផ្តើមស្នេហាថ្មីជាមួយអ្នកមានបន្ទាប់ពី Unfollow មិត្តប្រុសចាស់ចោល”!
រឿងនេះបានក្លាយជាដ្រាម៉ាពីព្រោះកន្លងមកតារាស្រីម្នាក់នេះតែងតែអោយសម្ភាសន៍ថាទោះជាបែកគ្នាយ៉ាងណាក៏ដោយពួកគេនៅតែអាចធ្វើជាមិត្តភក្តិល្អនឹងគ្នាបាន ប៉ុន្តែមិនទាន់បានប៉ុន្មានផងនាង Unfollow ចោលបាត់។ លើសពីនេះទៅទៀតមានអ្នកភ្នែកល្អម្នាក់បានឃើញតារាស្រីញញឹមស្រស់ស្អាតម្នាក់នោះបណ្តើរអ្នកថ្មីដែលជាអ្នកមានលុយ និងឋាន:។
Bella ត្រូវបានអ្នកប្រើប្រាស់អ៊ិនធឺណែតទាញចូលថាជាតារាស្រីដែលកុហកមុខស្ងួតម្នាក់នោះពីព្រោះទើបតែមានដ្រម៉ាច្រើនជាមួយអតីតមិត្តប្រុស។ អ្នកលេងបណ្តាញសង្គមនាំគ្នាខមមិនថា “បល” យ៉ាងច្រើនសន្ធឺកសន្ធាប់តែផេក​ “แจ็ม้อย108” ក៏មិនបានចេញឆ្លងឆ្លើយផ្តល់ចម្លើយអ្វីដែល មានតែហ្វែនៗពិតប្រាកដរបស់ Bella ទេដែលនាំគ្នាចូលមកសសេរថា “មិនមែនជាបែលឡាទេព្រោះនាងនៅ Follow លោក Weir19 នៅឡើយ”។

អត្ថបទដោយ សា