ភរិយាតារាល្បី Share ភស្តុតាងថ្មី!! រៀបការហើយមិននឹកស្មានថាស្វាមីប្រព្រឹត្តខ្លួនបែបនេះសោះ!

លោក tack_pharunyoo តែងតែនិយាយជាប់មាត់ជានិច្ចថាគាត់សំណាងណាស់ដែលត្រូវបានជ្រើសរើសដោយនារីដែលស្រលាញ់គាត់ដោយមិនខ្វល់ថានាងមានជាង ឬគាត់ក្រជាង។ តារាសម្តែងប្រុសថាទោះបីមានរឿងអ្វីលកើតឡើងក៏ដោយគាត់នឹងស្រលាញ់ ហើយនៅក្បែរមើលថែនាងនិងកូនប្រុសអោយបានល្អជានិច្ច ប៉ុន្តែចុងក្រោយនេះហ្វែនបែជាត្រូវឃើញរឿងហួសចិត្តទៅវិញព្រោះភរិយារបស់គាត់បាន Share ខ្លីបមួយប្រាប់មហាជនទាំងអស់!
អ្នកនាង belle_engtrakul ជាភរិយាបានផុសវីដេអូមួយចូលនៅក្នុងអ៊ិនស្តាក្រាមដែលមានសសេរជាអក្សរនៅពីលើថា “រៀបកាហើយក្លាយជាបែបនេះ? មិននឹកស្មានសោះថាធ្វើបែបនេះដាក់គ្នារួច”។
បន្តដោយ Caption សសេរថា “ហឹយយយ!! មានផ្ទះណាដូចផ្ទះខ្ញុំទេ សូមលើកដៃ 😒 #ពូកែពង្រាយ #រាយគ្រប់ជ្រុងគ្រប់បន្ទប់ #ជាម្តាយកូនមួយ #តែដូចមានកូន២ #ហេតុអ្វី? #នៅមិនទាន់ដឹងខ្លួនទៀត ហឹមមមម 😤😤😤”។ សរុបមកលោក tack_pharunyoo ធ្វើអោយភរិយាជាទីស្រលាញ់មិនសប្បាយចិត្តព្រោះគាត់មិនចេះរៀបចំផ្ទះ ចូលចិត្តតែពង្រាយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា