មិត្តក្រៅវិស័យសិល្ប:ម្នាក់នេះម៉ែ chomismaterialgirl ស្រលាញ់បំផុត!! តារាស្រីរៀបចំ Surprise អោយមិត្តភក្តិក្នុងថ្ងៃពិសេសរបស់នាង!

សម្រាប់អ្នកម្តាយកូនបី chomismaterialgirl នាងធ្លាប់ចេញមុខអោយសម្ភាសន៍ហើយថាជាមនុស្សមិនសូវសំបូរមិត្តភក្តិដូចគេទេ មានតែប៉ុន្មាននាក់ទេហើយសុទ្ធតែជាមិត្តភក្តិដែលនាងរាប់អានតាំងពីតូច។ ក្នុងចំនោមមិត្តយិនសិនទាំងអស់ កញ្ញា ploychava គឺជាមិត្តដែលតែងតែនៅជាមួយតារាស្រីគ្រប់ពេលវេលា ជាមនុស្សម្នាក់ដែលខ្វះមិនបាន។
សំខាន់បែបនេះហើយទើបឆ្នាំនេះតារាស្រី chomismaterialgirl រៀបចំកម្មវិធីខួបកំណើតអោយមិត្តសំលាញ់ជាពិសេស។ អ្នកម៉ែបបួលមិត្តភក្តិប៉ុន្មាននាក់ទៀតចាត់ចែងរឿងពណ៌ឈុត នំខេក រៀបចំកន្លែងកម្មវិធីទាំងអស់ដោយមិនអោយម្ចាស់ខួបបានដឹងសូម្បិបន្តិច។
តាមវីដេអូដែលបានផុសចូលក្នុងអ៊ិនស្តាក្រាមកញ្ញា ploychava សប្បាយចិត្តហើយភ្ញាក់ផ្អើលជាខ្លាំង ខួបកំណើតឆ្នាំនេះពិសេសហើយមិត្តភក្តិ Surprise នាងបានសម្រេច។ ទិដ្ឋភាពដែលកើតមានឡើងថ្មីៗនេះបញ្ជាក់អោយឃើញយ៉ាងច្បាស់ថាអ្នកនាង chomismaterialgirl ជាមនុស្សយកចិត្តទុកដាក់ស្រលាញ់មនុស្សដែលនាងរាប់អានខ្លាំងណាស់ មានមិត្តភក្តិតិចតែក៏ចំណាយអស់ពីខ្លួនដើម្បីធ្វើអោយពួកគេមានក្តីសុខ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា