និយាយអំពីគូស្នេហ៍យូអង្វែងយើងចាំបាច់ត្រូវតែលើកយកគូ bow_benjawan និងតួឯកប្រុស godfather1632 មកនិយាយព្រោះតារាប្រុសស្រីទាំងពីរស្រលាញ់គ្នាដោយមិនគិតពីអាយុ ឋាន:បុណ្យសក្តិ ភាពល្បីល្បាញ ហើយស្រលាញ់គ្នាបានយូខ្លាំងណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃហ្វែនៗឃើញតែភាពផ្អែមល្ហែម មិនដែលដឹងថាពួកគេងង៉ក់គ្នា ឬឈ្លោះគ្នាយ៉ាងណានោះឡើយ។
ស្រលាញ់កាន់តែយូកាន់តែត្រូវការគ្នាច្រើនជាងមុន ពេលត្រូវបែកព្រោះការងារតារាប្រុសតែងតែ Video Call មករកមិត្តស្រីយ៉ាងហោចណាស់ក៏ម្តងក្នុងមួយថ្ងៃដែល ហើយគ្រប់ពេលដែលបានជួបគ្នាលោក godfather1632 តែងតែធ្វើខ្លួនដូចកូនក្មេងដែលខ្វះមិត្តស្រីមិនបានជានិច្ច។
ចុងក្រោយ bow_benjawan បានផុសរូបគូដែលជួបគ្នាក្រោយពេលត្រូវឃ្លាតធ្វើអោយហ្វែនៗច្រណែនជាខ្លាំង ព្រោះក្នុងរូបទាំងអស់នោះ បង្ហាញយ៉ាងច្បាស់ថាតារាប្រុសស្រលាញ់មិត្តស្រីខ្លាំងបំផុត។ គាត់ថើបផង ប្រកៀកមិនអោយឃ្លាតផង តាមនាងទៅគ្រប់កន្លែងផង ដែលមើលទៅខុសដាច់ពីតួឯកប្រុស godfather1632 ដែលយើងឃើញនៅតាមរឿងភាគ។
អត្ថបទដោយ សា