តារាដែលត្រូវគេបោកអស់ ២០លានបាត!! ក្នុងនាមជាជនរងគ្រោះ jaja_nongpanee ផុសដាក់តារាដូចគ្នាបែបនេះ!

ករណីចាប់ខ្លួនរបស់តារាស្រី Pinkysavika ពីបទឆបោកយកប្រាក់ជាង ២០០០លានបាតពីប្រជាជនស្លូតត្រង់កំពុងក្លាយជាចំណាប់អារម្មណ៍របស់ពីភពលោក។ ក្រោយពេលខាងតុលាការចាប់ផ្តើមប្រកាសចាប់ខ្លួនជនបង្កបញ្ហាទាំង ១៩ នាក់ជាបណ្តើរៗ ជនរងគ្រោះទាំងអស់សប្បាយចិត្តហើយនាំគ្នាចេញមកផុសប្រាប់ពីអារម្មណ៍ធូទ្រូង ក៏ដូចជាតម្រូវការយុត្តិធម៌របស់ពួកគេយ៉ាងច្រើនកុះករ!
កញ្ញា jaja_nongpanee តារាចម្រៀងល្បីដែលត្រូវ Forex 3D ធ្វើស៊ីអស់ច្រើន (ជាង ២០លានបាត) ក៏បានចេញមុខមកផុសសារក្នុងចិត្តនៅក្នុងអ៊ិនស្តាក្រាមរបស់នាងផងដែល។ តារាស្រីបានផុសថា “ចង់មានចង់បាន…ក៏ត្រូវខិតខំប្រឹងប្រែងរកដោយខ្លួនឯង ធ្វើការខ្លួនឯង ហត់នឿយរកវាដោយខ្លួនឯងល្អជាង មិនមានមានព្រោះបោកប្រាស់អ្នកដទៃហើយធ្វើខ្លួនដូចមានមោទនភាពចំពោះភាពមានបានរបស់ខ្លួនឯងនោះឡើយ!!! ខ្ញុំសុំផ្ញើរអោយគិត ✌🏻🥰”។
សាររបស់តារាចម្រៀងស្រីបានធ្វើអោយមនុស្សរាប់ពាន់នាក់ដែលជាជនរងគ្រោះដូចគ្នាពេញចិត្តស្តូក គ្រប់គ្នាចូលមកខមមិនអោយមេដៃ សុំជល់កែវអបអរយុត្តិធម៌ដែលកំពុងកើតមាន ហើយមួយចំនួនទៀតក៏គិតថានាងកំពុងនិយាយអោយតារាចម្រៀងស្រីក្នុងផលិតកម្មដូចគ្នាដែលទើបតែត្រូវប៉ូលីហៅចូលបុស្តិ៍កាលពីព្រឹកមិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា