ប្អូនស្រីពៅរបស់លោក Boy_pakorn ក្លាយជាតារាម្នាក់ទៀតហើយ! រឿងដំបូងយំហើមភ្នែកផង ត្រូវអ្នករួមការងាររករឿងផង កំសត់ប្រាប់បងប្រុសរាល់ថ្ងៃ!

តែមួយប៉ព្រិចភ្នែកសោះអូន ប៊ីម៉ៃ ប្អូនស្រីពៅរបស់តារាសម្តែងប្រុស boy_pakorn រីកចម្រើនធំធាត់ចូលវ័យជំទង់ដែលពេញដោយចំណេះដឹងនិងសមត្ថភាព។ ចុងក្រោយពូកែដល់ថ្នាក់អាចចូលរួមសម្តែងជាតារាស្រីនៅក្នុងរឿងខ្សែរភាពយន្តថ្មីដែលទើបតែចេញផ្សាយទៀតផង។
នៅក្នុងថ្ងៃសម្ភោធរឿង #thelake #บึงกาฬ បងប្រុសទីពីរបានទៅចូលរួមផ្តល់កំលាំងចិត្តហើយជួយផ្សព្វផ្សាយរឿងហើយបានផុសនិទានរឿងដែលប្អូនស្រីប្រាប់ពីអារម្មណ៍ និងសកម្មភាពផ្សេងៗដែលកើតមានឡើងបន្ទាប់បានចូលធ្វើការងារសិល្ប:។
ប្អូនស្រីពៅរបស់ប្រុសសង្ហារទាំងបីនាក់សម្តែងបានល្អខ្លាំងណាស់ អូនប៊ីម៉ៃសម្តែងបានល្អដល់រហូតបងប្រុសផុសសសើរ ហើយប្រាប់ថាមានមោទនភាពចំពោះប្អូនស្រីជាខ្លាំង។ នៅទីបំផុតគ្រួសាររបស់លោក Boy_pakorn ក្លាយជាតារាគ្រប់ Team ហើយ!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា