មេរៀនដែលទទួលបានពីករណី Forex 3D !! រឿងមិននឹកស្មានកើតឡើងពីមនុស្សដែលយើងទុកចិត្ត!

រឿងក្តី Forex 3D ធ្វើបាបប្រជាជនស្លូតត្រង់ដែលមានបំណងចង់បានចំណូលបន្ថែមជាង ៥០០០ នាក់ទូទាំងប្រទេសថៃ ហើយឆក់លុយរបស់មនុស្សទាំងអស់នោះអស់ជាង ២០០០លានបាត បន្តដោយបញ្ហាសង្គមជាច្រើនផ្សេងទៀតដែលកើតមានបន្ទាប់ពីត្រូវគេបោក។
រឿងក្តីផ្តល់មេរៀនច្រើនណាស់អោយមហាជនទូទៅបានរៀននិងប្រុងប្រយ័ត្ន (១) កាវិនិយោគចង់បានចំណូលបន្ថែមជារឿងល្អប៉ុន្តែមុនពេលសម្រេចចិត្តយកលុយដែលយើងខិតខំប្រឹងប្រែងទាំងជីវិតទៅវិនិយោគ យើងគួរសិក្សាជ្រើសរើសអោយបានល្អ ត្រូវចាំថារបស់ដែលបានដោយងាយៗទាមទាការពិចារណាខ្ពស់។
(២) កុំជឿលើភ្នែក កុំជឿត្រចៀកដែលយើងបានឃើញ បានលឺក្នុងរយ:ពេលខ្លី។ មនុស្សដែលមានសម្បត្តិច្រើន មានកេរ្តិ៍ឈ្មោះមិនមែនមានន័យថាពួកគេមិនត្រូវការអ្វី ចង់ជួយយើងទាំងអស់គ្នានោះទេ ដូចច្នេះហើយគួរពិចារណាពួកគេក្នុងរយ:ពេលវែង (មនុស្សបច្ចុប្បន្នប្រែប្រួលហើយ)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា