ស្អិតដូចតាំងម៉ែហើយពេលនេះ!! តារាស្រី Chomismaterialgirl បង្ហាញមុខអ្នកដែលលង់នឹងកូនស្រីពៅទៅណាមិនរួច!

អូន Abigail កូនស្រីពៅរបស់អ្នកម៉ែ chomismaterialgirl និងប៉ាប៉ា nottvisrut កើតមកនៅក្នងគំនក្តីស្រលាញ់របស់មនុស្សទូទាំងប្រទេស គ្រប់រូបភាពរបស់អូនមានអ្នកចូល like comment រាប់សែននាក់ (ច្រើនជាងម្តាយហើយពេលនេះ)។ ចុងក្រោយតារាស្រីបានបង្ហាញមុខមនុស្សដែលងប់ងល់ជាមួយកូនស្រីទី៣បែបទៅណាឆ្ងាយចោលមិនបានអោយអ្នកតាមដានបានឃើញមុខ!
មិនមែនមនុស្សមកពីណាឆ្ងាយនោះទេ អ្នកដែលកំពុងលង់ជាមួយអូន Abigail​ ខ្លាំងនាពេលនេះគីបងប្រុសច្បងអូន “សាយហ្វា” ដោយតែងតែនៅក្បែរប្អូន លេងជាមួយ មើលថែរក្សា ហើយមិនព្រមអោយនរណាមកប៉ះប្អូនស្រីផ្តេសផ្តាសឡើយ។
ថ្ងៃនេះអ្នកនាង chomismaterialgirl បានផុសរូបបងប្រុសកំពុងព្យាយាមថតរូបជាមួយប្អូនស្រីជាមួយសញ្ញាតំណាងអោយកូនទាំងពីរ ⚡️& 🌬 ចូលក្នុងអ៊ិនស្តាក្រាមធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើននាំគ្នានិយាយដល់បងប្រុសសាយហ្វា នរណាៗក៏ខមមិនថា “អូយ…បងប្រុសស្រលាញ់ប្អូនស្រីពេកហើយទេដឹង!”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា