ផ្ទះរបស់តារាប្រុស Boy_Pakorn ជាគ្រួសារដែលអ្នកប្រើប្រាស់អ៊ិនធឺណែតចាត់ចូលជាគ្រួសារក្នុងក្តីស្រម៉ៃរបស់ពួកគេ អ្នកគាំទ្រចង់មានបងប្អូនដែលស្រលាញ់គ្នា យកចិត្តទុកដាក់ចំពោះគ្នាមិនប្រែប្រួលទោះបីពេលនេះពេញកំលោះអស់ហើយក៏ដោយ។ ចុងក្រោយហ្វែនៗពេញចិត្តព្រោះនៅក្នុងឧកាសថ្ងៃកំណើតរបស់បងប្រុសច្បង អ្នកម្តាយនិងប្អូនៗទាំងអស់រួមដៃគ្នាធ្វើរឿងនេះផុសចូលក្នុងបណ្តាញសង្គម!


ម្សិលមិញលោក Boy_Pakorn មានអាយុ ៣៨ ឆ្នាំពេញបរិបូរណ៌ គាត់ឆ្លងថ្ងៃខួបកំណើតជាមួយរូបថតនិង caption កំប្លែងៗដែលជាស្នាដៃរបស់អ្នកម្តាយនិងប្អូនៗរបស់គាត់ បណ្តាលអោយមនុស្សពេញអ៊ិនធឹណែតនាំគ្នាអស់សំណើចតាមយ៉ាងសប្បាយរីករាយ ព្រោះមិនច្បាស់ថាជូនពលោក Boy_Pakorn មែនឬយ៉ាងណានោះទេ។

ចាប់ផ្តើមពីអ្នកម្តាយជាទីគោរព កាត់បានផុសរូបកូនប្រុសកំពុងឈរអោបតុក្កតាហើយបានសសេរជូនពថា “រីករាយថ្ងៃកំណើតណាកុមារា ប៉ារាកន ជូនពរកូនអោយមានតែក្តីសុខ រីកចម្រើន សុខភាពល្អ..(ហើយនិយាយរឿងតុក្កតាច្រើនអស់កន្លែងដាក់នៅផ្ទះ)!” ដោយកូនប្រុសច្បងក៏យកមកផុសដោយឧទានថា “តែម៉ែសសេរឈ្មោះកូនប្រុសខុស!!!”។
បន្តដោយសារជូនពររបស់ប្អូនប្រុសទី២ គាត់ជូនពរថា “រីករាយថ្ងៃកំណើត លោកម្ចាស់ ជូនព…ហើយបញ្ចប់ដោយឃ្លារគម្រាមថា ឯងឃើញដៃនោះទេ? វាព្រមនឹងកាច់ត្រចៀកឯងគ្រប់ពេលវេលា “។
អត្ថបទដោយ សា



