Blinks ទាំងឡាយមានមោទភាពជាខ្លាំង!! Congratulation បទចម្រៀងថ្មីរបស់ក្រុម Blackpink ក្លាយជាចម្រៀងដែលជាប់លំដាប់លេខ១!
ទើបតែបានធ្វើអោយពិភពលោកទាំងមូលត្រឡប់មកកក្រើកម្តងទៀតកាលពិថ្ងៃម្សិលមិញនេះទេសម្រាប់ក្រុម K-POP ស្រី Blackpink ដែលចេញបទថ្មីអោយហ្វែនបានកំសាន្តបន្ទាប់ពីត្រូវរងចាំអស់រយ:ពេល ២ឆ្នាំ។ បទចម្រៀងថ្មីរបស់ក្រុមតារាស្រីលំដាប់ពិភពលោកក្រុមនេះបានបំបែកឯកតកម្មទៀតហើយ!!
គួរជាទីមោទនភាពណាស់ ចម្រៀង “PinkVenom” ទទួលបានចំនួនអ្នកចូលទស្សនា MV នៅក្នុង Youtube ដល់ទៅជាង ១០០លាននាក់ក្នុងរយ:ពេលត្រឹមតែ ២៤ម៉ោង។ លើសពីនេះទៅទៀតបទថ្មីរប់សក្រុម Blackpink កំពុងជាប់ឈ្មោះជាចម្រៀងលំដាប់លេខ ១ នៅក្នុងនិន្នាកាចម្រៀងរបស់ពិភពលោក #1 ON TRENDING FOR MUSIC ទៀតផង។
ចាត់ទុកជាភាពជោគជ័យក៏គួរអោយសសើរស្ងប់ស្ងែងខ្លាំងបំផុត ក្រុម Blackpink របស់យើងសាកសមជាមួយពាក្យដែលគេហៅពួកគេថា “Queen” ខ្លាំងណាស់ ដោយមកថ្មីលើកណាកក្រើកគេលើកហ្នឹង មិនដែលធ្វើអោយ Blink ខកបំណងសូម្បីម្តង។ ហ្វែនៗកំពុងនាំគ្នាស្តាប់ “PinkVenom” ទាំងមានមោទនភាព!!
អត្ថបទដោយ សា