មិនយូទេ!! លោក mootono29 ចាំផ្តើមមានប្រត្តិកម្មស្រក់ទឹកភ្នែកនៅពេលត្រូវរស់នៅគ្មាន nychaa!

នៅឆ្ងាយពីគ្នាជិត២សប្តាហ៍ហើយសម្រាប់គូស្នេហ៍មិនដែលឆ្ងាយកាយ mootono29 ជាមួយមិត្តស្រី nychaa ដោយតារាស្រីសម្រេចចិត្ត Take a break ទៅប្រើប្រាស់ជីវិតនៅចក្រភពអង់គ្លេសមួយខែដើម្បីពង្រឹងសមត្ថភាពភាសា និងចង់សម្រាកពីការងារគ្រប់សព្វបែបយ៉ាង។

ដំបូងលោក mootono29 គិតថាមិនអីហើយអនុញ្ញាតអោយមិត្តស្រីចេញទៅ ប៉ុន្តែចាប់តាំងពីថ្ងៃដែលនាងត្រូវឡើងយន្តយោះទៅគាត់ចាប់ផ្តើមធ្លាក់ទឹកចិត្ត ភ្លាត់មាត់និយយាថានឹកបាត់ទៅហើយ នឹងទាំងមិនទាន់ចេញដំណើរទៅ។
ចុងក្រោយថ្មីៗនេះតារាប្រុសចេញផុសកំសត់ បង្ហាញអារម្មណ៍នឹករលឹកចំពោះមនុស្សដែលគាត់ស្រលាញ់អស់ពីពោះថា “ឆ្ងាយពីគ្នាដូចមេឃនិងដី…តែចិត្តនៅដូចដើមណា ☠️🖤 #ปีศาจ #ฝากฟ้าถึงดาว” បណ្តាលអោយតារាស្រី nychaa ចូលមកខមមិនភ្លាមៗថា “នឹកខ្លាំងបំផុត 🫶🏻”។ ហ្វែនៗឃើញហើយនាំគ្នាអាណិត ហើយគិតថាតារាប្រុសចាំអោយដល់ថ្ងៃនាងមកវិញមិនបានទេមើលទៅ បន្តិចទៀតប្រហែលត្រូវហោះតាមនាងដល់ទីនោះហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា