ចាត់ទុកជាប៉ាប៉ាដែលមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្នសម្រាប់លោក nottvisrut ដែលទទួលបានអាជីពមួយទៀតបន្ទាប់ពីរៀបកាជាមួយតារាស្រីកំពូលរបស់ប្រទេសថៃ។ ថ្ងៃនេះប៉ាប៉ា HOT ម្នាក់នេះបានផុសរូបភាពព្រមជាមួយ Caption ទាក់ទាញនាំគេចូលចិត្តគាត់កាន់តែខ្លាំងបន្ថែមទៀតនៅក្នុងអ៊ិនស្តាក្រាម!
លោក nottvisrut បានផុសថា “ហៅខ្ញុំថាប៉ាណត់ មិនមែនបងណត់ទេ ⚡️🌪🌬” ដែលមានមនុស្សច្រើនណាស់ចូលមកខមមិនហៅគាត់ “ប៉ាប៉ា” តាមយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ម៉ឺនសែននាក់។
ផុសថ្មីរបស់លោក nottvisrut ធ្វើអោយគាត់កាន់តែមានអំណាច មានអ្នកគាំទ្រច្រើនជាងមុន។ ពាក្យថា “ប៉ាណត់” សាកសមជាមួយអ្នកធុរកិច្ចរូបនេះជាទីបំផុត ជាមនុស្សមានអំណាច មានប្រជាប្រិយភាព មានទ្រព្យសម្បត្តិ ហើយមានគ្រួសារដែលមានសុភមង្គល។
អត្ថបទដោយ សា