ពិតជាសោកស្ដាយណាស់ ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងសំបូរប្រជាប្រិយភាពលោក សយ រតនៈ បានបង្ហោះសារបាត់បង់ប្អូនប្រុសជាទីស្រលាញ់របស់ខ្លួន ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះផងដែរ សាច់ញាតិដែលត្រូវជាប្អូនប្រុសលោក មានឈ្មោះថា ជា វិសាល ជានិស្សិតឆ្នាំទី២ផ្នែកសំណង់ ដែលតស៊ូតាំងពីខេត្តមករៀននៅទីក្រុងភ្នំពេញ តែបែរជាជួបរឿងអកុសល ត្រូវឡានដឹកខ្សាច់មួយគ្រឿង បត់ចូលកន្លែង ប៉ុន្តែខ្វះការប្រុងប្រយ័ត្ន បានបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ក្នុងនោះលោក សយ រតនៈ បានបង្ហោះរូបភាពនិងសារក្នុងបណ្ដាញសង្គមខ្លួនថា៖
«មានតែភាពសោកស្ដាយដែលបាត់បង់ប្អូនប្រុស ខំតស៊ូមករៀននៅភ្នុំពេញសង្ឃឹមមានចំនេះជំនាញនិងមានការងារធ្វើសមរម្យទៅអនាគត មិនគួរណាជួបរឿងអកុសលបែបនេះសោះ»
តាមរយៈដំណឹងនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើនសោកស្ដាយ និងអាណិតដល់គ្រួសារសព ដែលត្រូវបាត់បង់សមាជិកគ្រួសារម្នាក់យ៉ាងឆាប់រហ័សបែបនេះ៕
អត្ថបទដោយ៖សុីវលី