ទន្ទឹមនឹងពត៌មានភ្ញាក់ផ្អើលទាក់ទងរឿងក្តី Forex 3D នៅក្នុងវិស័យសិល្ប:ថៃក៏នៅមានតំណឹងល្អៗមកចែកចាយអោយទស្សនិកជនទាំងអស់បានញញឺមផងដែលថ្ងៃនេះ។ ចុងក្រោយតារាសម្តែងស្រី pai_sitang ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបកណ្តាលហ្វូងក្រុមគ្រួសារ និងមិត្តស្និទ្ធស្នាល។
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី gypsykeerati ដែលជាមិត្តស្និទ្ធស្នាលបំផុតរបស់អនាគតកូនក្រមុំបានផុសថា “Congratulations to our Bride to be @pai_sitang 🤍🫰🏼👰🏻♀️🤗 ខ្ញុំសប្បាយចិត្តដែលបានឃើញឯងមានក្តីសុខ we love you so much and you truly deserve all the love in the world!! 😊.. here for you forever jaa :))” ។
បណ្តាលអោយមនុស្សច្រើនណាស់នាំគ្នាចូលមកសម្តែងក្តីរីករាយ និងអបអរសាទកញ្ញា pai_sitang ជាមួយអនាគតស្វាមី គ្រប់គ្នាជូនពរអោយនាងនិងលោកសេដ្ឋីមានក្តីសុខ សុភមង្គល ហើយឆាប់មានបេប៊ីខ្យូតៗអោយក្រុមអ៊ីៗបានពលេង។
After Footer (Active) - damrei Mr1 Zone2