បន្ទាប់ពីមានពត៌មានភរិយាយរអ៊ូចំពោះអាកប្បកិរយារបស់តារាប្រុសដែលផ្លាស់ប្តូរបន្ទាប់ពីរៀបការហើយ ថ្មីៗនេះលោក tack_pharunyoo ផុសនិយាយឃ្លារចាក់ដោតមួយបណ្តាលអោយហ្វែនៗបារម្មណ៍ពីទំនាក់ទំនងស្វាមីភរិយារបស់គាត់ជាខ្លាំង។
នៅក្នុងកម្មវិធីសម្ភាសន៍ដែលគាត់ត្រូវបានគេអញ្ជើញអោយទៅធ្វើជាភ្ញៀវកិត្តយសតារាសម្តែងប្រុស tack_pharunyoo បាននិយាយថា “ការសុំបែកដែលល្អ គឺនិយាយប្រាប់ត្រង់ៗកណ្តាលមុខ មិនចាំបាច់បង្វែឆ្វេងស្តាំអ្វីច្រើននោះទេ” និយាយអោយច្បាស់ ដាក់អោយដាច់ផឹងទើបល្អ។
ទោះបីមិនទាន់ច្បាស់ថាគាត់និយាយសំដៅដល់បុគ្គលរូបណាប៉ុន្តែគ្រប់គ្នាទាញវាចូលដ្រម៉ាជាមួយភរិយាមុននេះ។ មិនមានអ្នកចង់អោយគ្រួសារដ៏គួរអោយស្រលាញ់របស់គាត់ប្រេះឆាឡើយ បច្ចុប្បន្នហ្វែនៗទាំងអស់សង្ឃឹមថាសម្តីដែលគាត់បាននិយាយនោះគ្រាន់តែជាគំនិតដែលគាត់ចង់ផ្តល់អោយគិត មិនមែនជាជីវិតពិតដែលតារាប្រុសកំពុងជួប។
អត្ថបទដោយ សា