នៅតែជាគូជីនដែលគួរអោយស្រលាញ់បំផុតសម្រាប់គូរបស់ hussaweee – narinnarinrak ដែលមិនថាធ្វើការងារអ្វីទេពួកគេតែងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វែនៗដែលចង់អោយពួកគេស្រលាញ់គ្នាមែនទែន។ តែចុងក្រោយនៅក្នុងថ្ងៃកំណើតរបស់តារាប្រុស កញ្ញា Mook បែរជាធ្វើអោយអ្នកគាំទ្ររបស់តារាប្រុសមិនសូវពេញចិត្តទៅវិញ!
តារាស្រីបានផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសារជូនពរថា “Happy birthday na 🤭🤫🤔55555” ក្នុងរូបនោះមុខរបស់តារាប្រុសកំប្លែងខ្លាំង សូម្បីតារាស្រីក៏សសេរជូនពទាំងអស់សំណើចដែល។
បណ្តាលអោយហ្វែនៗរបស់លោក hussaweee មិនសុខចិត្តទេព្រោះកាលខួបកំណើតរបស់នាងតារាប្រុសទិញទាំងគ្រឿងអល្លង្កាអោយ ចូលទៅsurpriseជូនបាច់ផ្កា ផុសរូបភាពស្អាតៗជាមួយសារផ្អែមល្ហែមអោយ ដល់ថ្ងៃកំណើតតារាប្រុសវិញពួកគេសង្ឃឹមថាកញ្ញា narinnarinrak និងធ្វើអ្វីពិសេសៗ រ៉ូមែនទិកៗជាងនេះ។
អត្ថបទដោយ សា