Bitoeyrsiam ចប់ដ្រម៉ាហើយឡើងឆាកលេង Concert ជាមួយឈុតដ៏សែនស៊ិចស៊ី!

ចាត់ទុកជាអ្នកម៉ែជើងខ្លាំងតែម្តងហើយសម្រាប់តារចម្រៀងស្រី bitoeyrsiam ដែលទោះបីមានដ្រម៉ាត្រូវគេចោទថាជាប់ពាក់ព័ន្ធជាមួយរឿងក្តិ Forex 3D យ៉ាងណានាងក៏នៅមានកំលាំងចិត្តឡើងឆាកច្រៀងរាំអោយទស្សនិកជនបានទស្សនាកំសាន្ត។ កាលពីយប់មិញនេះ ខេត្តផាតាយ៉ាឡើងកំដៅព្រោះឈុត និងស្តាយរាំរបស់តារាស្រី!
បន្ទាប់ពី live ប្រាប់ថាខ្លួនស្អាតស្អំនិងស្នើរសុំអោយអ្នកពត៌មានទាំងអស់ឈប់រិះគន់នាងថាជាអ្នកទោសរួចរាល់ហើយ តារាស្រី bitoeyrsiam ប្រញ៉ាប់ចេញធ្វើដំណើរទៅបំពេញនាទីនៅក្នុងកម្មវិធី “Pattaya Music Fest” ភ្លាម។ ទៅដល់នាងក៏បញ្ចេញសមត្ថភាពអស់ពីកំលាំងកាយចិត្តដើម្បីអោយអ្នកចូលរួមបានសប្បាយ រំលាយកង្វល់ ហើយមានពេលវេលាមួយដែលអស្ចារ្យ។
បន្ទាប់ពីចប់ការងារអ្នកនាង bitoey បានផុសអរគុណនៅក្នុងអ៊ិនស្តាក្រាមថា “ព្រោះច្រៀងនៅមាត់ទន្លេ ព្រោះមានភ្លៀងធ្លាក់ ព្រោះឈុតអំណោយផល ក៏សើមតែម្តងទៅ😜🎉 អរគុណបងប្អូនអ្នកខេត្តផាតាយ៉ា និង Pattaya Music Fest យ៉ាងជ្រាលជ្រៅណាចា ❤️🙏🏻” ។ ដែលធ្វើមានតែអ្នកចូលមកខមមិនស្ញើចសសើរឈុតដ៏សែនស៊ិចស៊ីរបស់នាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា